ក្រុមហង្សក្រហម Liverpool បានយកឈ្នះលើក្រុម Brighton ក្នុងលទ្ធផល ២-០ ធ្វើឱ្យពួកគេនៅសល់គម្លាតពិន្ទុត្រឹម៣ពិន្ទុប៉ុណ្ណោះពីក្រុម Manchester City ។
កីឡាករចំណូលថ្មី Luis Diaz ជាអ្នករកគ្រាប់បាល់នាំមុខឱ្យក្រុម Liverpool មុន បន្ទាប់មក Salah ក៏ថែមបានគ្រាប់ទី២ទៀតនៅនាទី៦១ ដោយការទាត់ប៉េណាល់ទី។ ជ័យជម្នះនេះដែរ បានជួយឱ្យក្រុមរបស់លោក Klopp មានគម្លាតពិន្ទុត្រឹម៣ពិន្ទុប៉ុណ្ណោះពីក្រុមកំពូលតារាង Manchester City។ ដោយឡែកការប្រកួតនៅរដូវកាលនេះនៅសល់ដល់ទៅ១០ប្រកួតទៀតឯណោះ។
តែអ្វីដែលជាកង្វល់សម្រាប់ក្រុមហង្សក្រហមក្រោយឈ្នះប្រកួតទល់ Brighton នេះ គឺកីឡាករសំខាន់ Salah មានបញ្ហារបួសទៅហើយ។ នៅយប់មិញនេះ រូបគេត្រូវប្ដូរចេញនៅនាទី៦៥ ដោយក្លឹបមិនទាន់បញ្ជាក់ច្បាស់ពីទំហំនៃរបួសនៅឡើយទេ៕ ប្រភព៖ DailyMail