ក្រុមតោខៀវ Chelsea នៅជំពាក់ក្រុម Inter Milan ចំនួន៧១លានផោនទៀតសម្រាប់ការទិញខ្សែប្រយុទ្ធ Romelu Lukaku កាលពីរដូវក្ដៅកន្លងទៅ តម្លៃ៩៥លានផោន។
Lukaku បានត្រលប់មកលេងនៅ Stamford Bridge វិញកាលពីរដូវក្ដៅកន្លងទៅ ជាមួយតម្លៃបំបែកកំណត់ត្រាក្លឹប៩៥លានផោន។ ដោយឡែកតម្លៃ៩៥លានផោននេះដែរ ក្រុមតោខៀវមានគម្រោងបង់រំលោះជាបន្ដបន្ទាប់ក្នុងរយៈពេល១២ខែ។ ខណៈដែលពេលបច្ចុប្បន្ននេះ ក្រុម Chelsea នៅជំពាក់ប្រាក់ចំនួន៧១លានផោនទៀតឯណោះ។
ដោយសារតែបញ្ហារដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្មលើលោក Roman Abramovic ផង នោះបំណុលទាំងអស់ខាងលើទំនងជាពិបាកក្នុងការដោះស្រាយមិនខាន។ ក្លឹបកំពុងតែរកដំណោះស្រាយថ្មី ព្រោះពេលនេះចំណូលរបស់ពួកគេនៅជាប់គាំង សំបុត្រក៏មិនអាចទាំងលក់បានផង៕ ប្រភព៖ DailyMail