Barcelona ​លត់ Spurs ​៤-២ ​បន្ដ​ជ័យជម្នះ​នៅ Champions League ​

ក្រុម FC Barcelona ​បាន​​យក​ឈ្នះ​លើ​ក្រុម Spurs ​ក្នុង​លទ្ធផល ៤-២ ​នៃ​ការ​ប្រកួត​សន្សំ​ពិន្ទុ ​ពាន​រង្វាន់ UEFA Champions League ។

ចំពោះ​មុខ​អ្នក​គាំទ្រ​ជាង​៨​ម៉ឺន​នាក់ ​Barcelona ​បាន​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន ​ដោយ​ស៊ុត​ដល់​ទៅ​៤​គ្រាប់​ឯ​ណោះ​ក្នុង​កីឡដ្ឋាន Wembley ​នេះ។ Lionel Messi បាន​បន្ត​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ដោយ​ ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ម្នាក់​ឯង។ ខណៈ​ដែល​២​គ្រាប់​ទៀត​នោះ ធ្វើ​បាន​សម្រេច​ដោយ Philippe Coutinho ​និង Rakitic ។

 

ដោយ​ឡែក​សម្រាប់ Spurs ​ចាញ់​យប់មិញ​នេះ​ទៀត ​គឺ​ពួកគេ​ចាញ់​២​ប្រកួត​ជាប់​គ្នា​ហើយ។ ដូច្នេះ ​ការ​បាត់​បង់​ដល់​៦​ពិន្ទុ ​នេះ ​អាច​នឹង​ធ្វើ​ឱ្យ​ក្រុម​មាន់​ខ្នាយ​មាស​ពិបាក​ក្នុង​ការ​ស្វែង​រក​កៅអី​ឡើង​វគ្គ​បន្ដ​ហើយ ​បើ​ទោះ​ជា​នៅ​សល់​៤​ប្រកួត​ទៀត​ក៏​ដោយ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT