បើត្រឡប់ទៅកាលពីខែឧសភាឆ្នាំ ២០១៨នេះ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ ទើបតែប្រកួតចាញ់ក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើត នៅវគ្គផ្តាច់ព្រ័ត្រពានស្តេចព្រុយណេប៉ុណ្ណោះ ពោលគឺពានរង្វាន់ 2018 Hassanal Bolkiah Trophy ។
កាលនោះកម្ពុជាក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា បានប្រើប្រាស់កីឡាករឈុតធំ លាយនឹងឈុតយុវជន ដោយក្នុងនោះកីឡាករ ៨នាក់ ដែលត្រូវអ្នកចាត់ការទូទៅថ្មី លោក Keisuke Honda កោះហៅ ក៏ធ្លាប់បង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូងរបស់លោកប្រាក់ សុវណ្ណារ៉ាផងដែរ ។
ដូចនេះចាំមើលថាតើមានការខុសប្លែកគ្នាអ្វីខ្លះសម្រាប់ក្រុម ដែលនឹងត្រូវប្រកួតឈុតធំ ហើយក្រោមការដឹកនាំរបស់កីឡាករជប៉ុនដ៏ល្បីឈ្មោះ Honda នៅថ្ងៃទី ១២ ខែ តុលា ខាងមុខនេះ ៕