លឺ​ថា​កីឡាករ Barca រូប​នេះ សម្រុក​រៀន​ភាសា​អង់គ្លេស​ហើយ ក្រោយ​ក្លឹប​ធំៗ​នៅ PL ចាប់​ចិត្ត

ខ្សែ​ការពារ​នៃ​ក្លឹប Barcelona កីឡាករ Ronald Araujo ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​សម្រុក​រៀន​ភាសា​អង់គ្លេស​ហើយ ពោល​ចង់​ឲ្យ​ស្ទាត់​នូវ​ការ​សន្ទនា ត្រៀម​សម្រាប់​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប​ណា​មួយ​នៅ​ក្របខ័ណ្ឌ Premier League នា​ពេល​ដ៏​ខ្លី​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​វ័យ ២២ ឆ្នាំ បាន​បដិសេធ​សំណើ​បន្ត​កុងត្រា​ថ្មី​ឲ្យ​ក្លឹប​ម្ចាស់ដី Camp Nou ខណៈ​ដែល​សុពលភាព​កុងត្រា​បច្ចុប្បន្ន សេសសល់​តែ​ជាង ១៦ ខែ​ទៀត​ប៉ុណ្ណោះ។ ដ្បិត​លោក Xavi Hernandez ពេញ​ចិត្ត​សមត្ថភាព​របស់​គេ និង​ចង់​ឲ្យ​គេ​បន្ត​នៅ តែ​សាមី​ខ្លួន​កីឡាករ​ផ្ទាល់ ហាក់​ចង់​ចាកចេញ​ច្រើន​ជាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន Sport ចុះ​ផ្សាយ Araujo កំពុង​សម្រុក​រៀនសូត្រ​ភាសា​អង់គ្លេស ហើយ​គោលដៅ​ក្លឹប​បន្ទាប់​ នឹង​ផ្ទេរ​ទៅ អាច​ជា​រវាង Liverpool, Chelsea ឬ​ក៏ Manchester United។ ចាប់​តាំង​ការ​ផ្ទេរ​មក​ចូលរួម​នៅ​ឆ្នាំ ២០១៨ Araujo ធ្លាប់​បាន​ជួយ​ក្លឹប​លើក​ពាន​រង្វាន់ Copa del Rey ខណៈ​រដូវ​កាល​នេះ ៣០ ប្រកួត ក៏​រក​បាន ៣ គ្រាប់​ផង​ដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT