ជា​រឿង​គួរ​ឲ្យ​អាម៉ាស់! កីឡាករ ៤ រូប​នេះ មិន​គួរ​ពាក់​អាវ Man Utd ត​ទៅ​ទៀត​ទេ

ជំនួប Manchester Derby កាល​ពី​យប់​ថ្ងៃ​អាទិត្យ ដែល​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS Sports បាន​បញ្ចប់​ទៅ​ក្រោម​លទ្ធផល​ដែល​ម្ចាស់ផ្ទះ City យក​ឈ្នះ​ទៅ​លើ​ក្រុម​ភ្ញៀវ United ៤-១។ គ្រាប់​បាល់​ខាង​ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola ធ្វើ​បាន​ដោយ Kevin de Bruyne និង Riyad Mahrez ចែក​គ្នា​ម្នាក់ ២ គ្រាប់ ស្រប​ពេល​ដែល​ក្រុម​លោក Ralf Rangnick ធ្វើ​បាន​ដោយ Jadon Sancho។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​ចប់​ការ​ប្រកួត មតិ​ពី​អ្នក​វិភាគ​បាល់ទាត់ បាន​ចំ.អក​និង​រិះ.គន់​ទៅ​លើ​ប្រព័ន្ធ​លេង​របស់ Man Utd ដល់​ថ្នាក់​អ្នក​ខ្លះ​ជឿ​ថា កីឡាករ​មួយ​ចំនួន គួរ​តែ​ដើរ​ចេញ​ពី​អាជីព​របស់​ពួក​គេ​ទៅ ក្រោយ​ធ្វើ​មិន​បាន​ល្អ​ និង​គ្មាន​ឆន្ទៈ​ក្នុង​ការ​លេង ទាល់​តែ​សោះ នៅ​ប្រកួត​ជុំ​ទី ២៨។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​លោក Roy Keane ជា​អតីត​ប្រធាន​ក្រុម​បិសាច​ក្រហម បាន​លើក​ឡើង​ប្រាប់​ប៉ុស្តិ៍ Sky Sports បែប​នេះ៖ “Man Utd ពួក​គេ​ហាក់​បោះបង់​ការ​ប្រកួត ដោយ​របៀប​ដែល​ពួក​គេ​ចាញ់​នៅ​ថ្ងៃ​នេះ គឺ​លែង​រត់ លែង​ទៅ​ដណ្តើម​យក​បាល់ នេះ​ខ្ញុំ​អត់​យល់​ទាល់​តែ​សោះ ដ្បិត​ម្នាក់ៗ​រិះ.គន់​ដល់​តាក់តិច​ដែល​អ្នកចាត់ការ​រៀប តែ​ក៏​គួរ​មើល​កីឡាករ​ដែរ ពួក​គេ​លេង​អត់​រត់​ផង​ហ្នឹង នេះ​ពិត​ជា​អា.ម៉ាស់ និង​មិន​អាច​ទទួល​យក​បាន​ឡើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​ថា៖ “អ្នក​រាល់​គ្នា​គួរ​តែ​លេង​ដោយ​មាន​មោទនភាព នាម​ជា​កីឡាករ Man Utd បន្តិច​បាន​ទេ ដោយ​ខ្ញុំ​អាច​កត់សម្គាល់​ឃើញ ៥ ឬ ៦ រូប ពួក​គេ​មិន​គួរ​គ្រង​ឈុត​នៃ​ក្លឹប​មួយ​នេះ​ត​ទៅ​ទៀត​ទេ ដោយ​កីឡាករ​ខ្លះ​បាន​ប្តូរ​ចូល យើង​រំពឹង​ថា​អាច​ជះ​ឥទ្ធិពល​ល្អ​ដល់​ការ​ប្រកួត ផ្ទុយ​ទៅ​វិញ​បែរ​ជា​អត់ យើង​មើល​ទៅ Wan-Bissaka, Fred, Maguire, Rashford មើល​ការ​លេង​របស់​ពួក​គេ​ចុះ ដូច​ក្មេង​លេង​ទល់​មនុស្ស​ធំ​អ៊ីចឹង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ងាក​ទៅ Gary Neville ​ឯ​ណោះ ក៏​បាន​រិះ.គន់​ស្រដៀង​នឹង Keane ផង​ដែរ ដោយ​ថា ការ​ដាក់ Rashford ឲ្យ​ចូល​លេង​នៅ​តង់​ទី ២ គឺ​ដូច​នាំ​ឲ្យ​ទម្រង់​លេង​របស់​ក្លឹប​កាន់​តែ​មាន​ការ​ធ្លាក់​ចុះ។ ជា​ការ​ពិត​នៅ​នាទី ៦៤ លោក Rangnick បាន​សម្រេច​ដក Anthony Elanga និង Paul Pogba ហើយ​ជំនួស​ចូល​ដោយ Jesse Lingard និង Marcus Rashford។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Neville និយាយ៖ “ខ្ញុំ​គិត​ថា ពេល Pogba និង Fernandes គេ​លេង​រួម​គ្នា​នៅ​ខាង​មុខ គឺ​ល្អ​ជាង​ពេល Rashford ចូល​មក ដោយ​ពេល​ដាក់​គេ​ចូល​មក គឺ​កាន់​តែ​ដុន.ដាប​លើស​ដើម នេះ​ខ្ញុំ​ឆ្ងល់​គេ​ខ្លាំង​ណាស់ មិន​មាន​នរណា​ដណ្តើម​ឱកាស​ពី​គេ​ទេ កីឡាករ​ឯ​ទៀត​គេ​បាន​ចាកចេញ​ទៅ តែ​គេ​បែរ​ជា​នៅ​តែ​ធ្វើ​មិន​បាន​ល្អ​ដដែល”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ស្ថិតិ​របស់​កីឡាករ​អង់គ្លេស​រដូវ​កាល​នេះ រក​បាន​តែ ៥ គ្រាប់​និង Assist ២ លើក​ប៉ុណ្ណោះ បើ​ទោះបីមាន​ឱកាស​បង្ហាញ​ខ្លួន​ដល់ ២៤ ប្រកួត។ ឈ្មោះ​ជា​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ដែរ តែ​ស្ថិតិ​បែរ​ចាញ់​ទាំង​ខ្សែ​បម្រើ Fernandes អាច​រក​បាន​ដល់ ៩ គ្រាប់​និង Assist ១៤ លើក​ឯ​ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ត​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ City ប្រកួត​បន្ទាប់ United ក៏​នឹង​ទទួល​ភារកិច្ច​ធំ​ផង​ដែរ នោះ​គឺ​ការ​ប៉ះ Tottenham Hotspur នា​ចុង​សប្តាហ៍​បន្ទាប់ មុន​ត្រលប់​ទៅ​កាត់សេចក្តី​រក​ក្រុម​ចាញ់​ឈ្នះ រវាង Atletico Madrid នៅ​ឯ​ពាន​រង្វាន់ UEFA Champions League នៅ​វេលា​ទាប​ភ្លឺ ថ្ងៃ​ទី ១៦ ​មិនា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sky Sports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT