ធ្លាប់តែធ្លាក់ដល់ ០ ពេលនេះ Greenwood មានអ្នកដណ្ដើមឡើងរញ៉ៃ!

Mason Greenwood កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅ Getafe ចាប់តាំងពីគាត់បានមកដល់កាលពីរដូវក្តៅមុនក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលពី Manchester United។ កីឡាករវ័យ 22ឆ្នាំរូបនេះរកបាន 6គ្រាប់ និង Assist 5ដងក្នុងការបង្ហាញខ្លួន27លើកសម្រាប់ក្រុម Los Azulones ជាពិសេសការបង្ហាញខ្លួនតទាល់នឹងក្លឹបAlmeria ដែលរូបគេរកបាន២គ្រាប់និងកាបញ្ជូនបាល់មួយគ្រាប់កាលពីយប់ថ្ងៃសៅរ៏ហាក់ទទួលការចាប់អារម្មណ៍កាន់តែខ្លាំងពីណាក់អ្នកគាំទ្រ Getafeក៏ដូចជាគ្រូបង្វឹកផងដែរ។ដោយសារតែទម្រង់លេងដ៏ល្អបែបនេះនៅ Getafe អនាគតរបស់ Greenwood គឺជាប្រធានបទក្ដៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។  Manchester United មិនទាន់សម្រេចចិត្តថាតើត្រូវទុក លក់ ឬដាក់អោយខ្ចីបន្ដទេ ប៉ុន្តែ Jose Bordalas បានបញ្ជាក់ទាំងអស់ថា ចេតនារបស់គាត់គឺចង់រក្សាទុកខ្សែបម្រើស្លាបអង់គ្លេសរូបនេះសម្រាប់មួួយរដូវកាលទៀត ដូចដែលគាត់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ (តាមរយៈ Marca)។

“យើង​មិន​ទាន់​បាន​និយាយ​ពីរឿងនេះនៅ​ឡើយ​ទេ។ គាត់ស្ថិតក្នុងស្ថានភាពដូចគ្នានិងកីឡាករខ្ចីជើងផ្សេងទៀតដែរ។ នៅពេលដែលរដូវកាលនេះចប់ វាជាពេលដែលត្រូវចុះទៅធ្វើការ ដើម្បីមើលថាតើ Mason នឹងអាចស្នាក់នៅមួយឆ្នាំទៀតឬអត់។ វានឹងអាស្រ័យលើក្លឹបដើមរបស់គាត់ និងការសម្រេចចិត្តដែលគាត់ចង់”។

Greenwood ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ផ្សេង​ទៀត​នៅ La Liga រួម​ទាំង Atletico Madrid ផង​ដែរ បើ​ទោះ​បីជា Getafe ស្រលាញ់​គាត់យ៉ាងណាក៏ត្រឹមអាច​រក្សា​គាត់​បាន​រយៈពេល 12 ខែ​ប៉ុណ្ណោះ។

គ្រូបង្វឹកលោកJose Bordalasបានបន្ដថា៖

“ខ្ញុំនឹងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីរក្សាគាត់ទុក បើអាចយើងចង់ក្លាយជាម្ចាស់ពេញសិទ្ធិរបស់គាត់ តែបញ្ហាថា Man United ព្រមលក់ឬអត់”៕

ប្រភព បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT