Ancelotti បង្ហើបថាគាត់មានកូនសោរសំខាន់សម្រាប់ចាក់នៅអាល្លឺម៉ង់នៅដើមខែក្រោយនេះ!

Arda Guler បានបង្ហាញខ្លួន១១នាក់ដំបូងនៅ Laliga លើកដំបូងរបស់គាត់ ខណៈដែល Real Madrid បានយកឈ្នះ Real Sociedad នៅកីឡដ្ឋាន Reale Arena កាលពីយប់ថ្ងៃសុក្រ ប៉ុន្តែវាក៏ជាឱកាសដ៏សំខាន់សម្រាប់ Eder Militao ដែលបានបង្ហាញខ្លួនជាលើកដំបូងបន្ទាប់ពីខកខានជាង 8ខែ។Militao បានរបួសដាច់សរសៃពួរទល់នឹង Athletic Club តាំងពីថ្ងៃប្រកួតដើមរដូវកាលមកម្ល៉េះ បន្ទាប់ពីជាសះស្បើយរយៈពេលប្រាំពីរខែយ៉ាងលំបាក គាត់បានលេងត្រឹមតែជាកីឡាករបម្រុងប៉ុណ្ណោះកាលពីខែមីនា។ ការ​បង្ហាញ​ខ្លួន​បន្ទាប់​មកទៀត​ជាមួយ Mallorca, Manchester City និង Barcelona ក៏បានត្រឹមតែជាកីឡាករបម្រុងដែរ ប៉ុន្តែ​ការ​ប្រកួត​ជាមួយReal Sociedadគាត់ជា​ជាជម្រើសដំបូង​របស់លោក Carlo Ancelotti ។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះហាក់ពេញចិត្តនឹងការបង្ហាញខ្លួនរបស់ Militao ហើយគាត់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្រោយចប់ការប្រកួតថា៖ 

“គាត់កំពុងប្រជែងយកកន្លែងមួយក្នុងជម្រើសដំបូងនៅពេល Real Madrid ធ្វើដំណើរទៅ Bayern Munich នៅថ្ងៃអង្គារខាងមុខ។ Militao ត្រលប់មកវិញ ហើយលេងបានល្អណាស់។វាជាជម្រើសដែលខ្ញុំមានក្នុងដៃសម្រាប់ទៅទីក្រុង Munich។ គាត់កំពុងត្រលប់ទៅកម្រិតល្អបំផុតរបស់គាត់បន្តិចម្តងៗ គាត់មិនទាន់ដល់ 100% វិញនៅឡើយទេ ប៉ុន្តែគាត់មានពេលវេលាដើម្បីកែលម្អ។”

“វាអាចជាMilitao ឬ Nacho Fernandez ជាជម្រើសដំបូងជាមួយ Antonio Rudiger នៅ Allianz Arena នៅថ្ងៃអង្គារ អតីតកីឡាករ Chelseaម្នាក់នេះធ្វើបានល្អឥតខ្ចោះជាមួយ Man City កាលពីពីរសប្តាហ៍មុន ដូច្នេះគាត់គឺជាបេក្ខភាពដែលអាចលេងឱ្យ Real Madrid ជាពិសេសជាមួយ Militao គឺជាកូនសោរដ៏សំខាន់សម្រាប់ចាក់នៅទីក្រុងម៉ូនិច។”៕

 

ប្រភព ៖ បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT