តស់! មកដឹងពីពត៌មាន និងតម្លៃសំបុត្ររបស់ Real Madrid សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នៅទឹកដីអង់គ្លេសឆ្នាំនេះ

Real Madrid នឹងធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសដើម្បីជួបក្រុម Borussia Dortmund ក្នុងវគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League នៅកីឡដ្ឋាន Wembley នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥។ Real Madrid នឹងមានសំបុត្រទទួលអ្នកគាំទ្រចំនួន ២៥,០០០ នាក់ជាមួយពួកគេនៅទីក្រុងឡុងដ៍ ខណៈដែល UEFA ក៏នឹងមាន ២៦,៦០០ សំបុត្រនៅទីនោះផងដែរ សម្រាប់អ្នកឧបត្ថម្ភ និងមនុស្សដែលមានទំនាក់ទំនងល្អ។ព័ត៌មានអំពីសំបុត្រត្រូវបានបង្ហាញដោយ Cadena Cope ហើយ UEFA នឹងកាន់សំបុត្រច្រើនជាងក្រុមដែលពាក់ព័ន្ធ ដោយក្រុមទាំងពីរទទួលបានក្នុងមួយក្រុម ២៥,០០០ សំបុត្រ ។ បន្ទាប់មក UEFA នឹងដាក់លក់សំបុត្រចំនួន ១០,០០០ សន្លឹកនៅលើគេហទំព័ររបស់ពួកគេ ហើយនៅសល់ ២៦,៦០០ សំបុត្រមិនត្រូវបានរាប់បញ្ចូលនោះទេ ប៉ុន្តែគ្មានការសង្ស័យទេសំបុត្រនោះ UEFA នឹងចែកចាយទៅកាន់អ្នកឧបត្ថម្ភ។

សំបុត្រសម្រាប់ក្រុមទាំងពីរនឹងត្រូវបានកំណត់ក្នុងតម្លៃ ៧០អឺរ៉ូ ដែលជាផ្នែកនៃគម្រោង ‘fan’s first’ របស់ UEFA ខណៈដែលនៅសល់ត្រូវបានកំណត់ជាបីប្រភេទផ្សេងគ្នា ហើយនឹងលក់ក្នុងតម្លៃ ១៨៦អឺរ៉ូ, ៥០០អឺរ៉ូ និង ៧១០អឺរ៉ូ។

ជា​ថ្មី​ម្តង​ទៀត គំនិត​ដែល UEFA ផ្តល់​អាទិភាព​ដល់​អ្នក​មាន និង​អ្នក​មាន​ទំនាក់ទំនង​ល្អ​ ជាង​អ្នក​គាំទ្រ​បាល់ទាត់​ធម្មតា ​នឹង​ប្រមូល​ភស្តុតាង​បន្ថែម​ទៀត។ ដូចគ្នានេះដែរ Real Madrid ក៏មានទោសដូចគ្នាដែរ ដោយតម្លៃសំបុត្ររបស់ពួកគេមានតម្លៃ ៦៩៤% ថ្លៃជាងសំបុត្រសម្រាប់ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ Borussia Dortmund ។

ប្រភព បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT