Real Madrid នឹងត្រូវផ្ដល់ប្រាក់ ៥លានអឺរ៉ូទៅឱ្យ Dortmund ប្រសិនបើពួកគេឈ្នះ Champions League

កាលពីថ្ងៃពុធ ក្រុម Real Madrid បានកក់កន្លែងរបស់ពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League ជាលើកទីពីរក្នុងរយៈពេល ៣ឆ្នាំដោយទទួលបានជ័យជម្នះយ៉ាងអស្ចារ្យទៅលើក្រុម Bayern Munich នៅកីឡដ្ឋាន Santiago Bernabeu ។ ក្រុមរបស់លោក Carlo Ancelotti នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Wembley នៅថ្ងៃទី១ ខែមិថុនា ជាកន្លែងដែលពួកគេនឹងជួបជាមួយក្រុម Borussia Dortmund ។ការប្រកួតនោះផងដែរយើងនឹងឃើញ Jude Bellingham ឡើងមកប៉ះអតីតក្រុមរបស់គាត់ នៅលើទីលានដែលជាផ្ទះរបស់គាត់ក្នុងប្រទេសអង់គ្លេសផងដែរ។ គាត់នឹងបញ្ចប់ក្ដីសុបិន្ដក្នុងរដូវកាលដំបូងរបស់គាត់នៅ Real Madrid ប្រសិនបើគាត់អាចជួយពួកគេឈ្នះពានរង្វាន់ UCL លើកទី ១៥បានសម្រេច។

យោងតាមរបាយការណ៍របស់ Sky Sport លោក Patrik Berger, Real Madrid នឹងត្រូវចំណាយ ៥លានអឺរ៉ូទៅឱ្យ Dortmund ប្រសិនបើពួកគេឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League នេះបើយោងតាមការបន្ថែមនៅក្នុងកិច្ចព្រមព្រៀងដែលបានផ្ទេរកីឡាករវ័យ ២០ឆ្នាំរូបនេះធ្វើដំណើរទៅកាន់រដ្ឋធានីអេស្ប៉ាញកាលពីរដូវក្តៅ។

សរុបមក Real Madrid អាចនឹងត្រូវចំណាយប្រាក់ ៣០.៩លានអឺរ៉ូទៅឱ្យ Dortmund ដែលជាផ្នែកមួយការបន្ថែមនៅក្នុងកិច្ចព្រមព្រៀង Bellingham បើទោះបីជាពួកគេនឹងត្រូវបន្ថែមប្រាក់៥លានផោនទៀតនៅខែក្រោយក៏ដោយ តែពួកគេនឹងសប្បាយរីករាយខ្លាំង មានន័យថាពួកគេនឹងទទួលបានពាន UCL ទី១៥ មកកាន់ក្នុងដៃ។

 

ប្រភព បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT