EPL រដូវកាលនេះតឹងទាំងម្ចាស់ពានតឹងទាំងម្ចាស់ស្បែកជើងមាស!

ខណៈដែលលីគធំៗនៅអ៉ឺរ៉ុបរកឃើញម្ចាស់ជើងឯកទៅហើយដូចជា Bundesliga, Serie A ចំណែក Laliga និង Ligue 1 កំពុងដាច់ពិន្ទុរហូត១០-១១ពិន្ទុ ប៉ុន្ដែនៅលីគអង់គ្លេស Eplកំពុងប្រជែងគ្នានៅឡើយទេ អាចថាម្ចាស់ជើងឯកនឹងដឹងថាជាក្រុមណារហូតដល់ចប់រដូវកាលទើបរកអ្នកឈ្នះឃើញ។ទុករឿងពានមួយឡែកសិនងាកមកមើលអ្នកប្រជែងស្បែកមាសនៅ Epl វិញក៏មិនណយដែរ កំពុងប្រជែងគ្នាយ៉ាងប្រគៀសប្រកិតរហូតដល់ ១០រូបឯណោះ ដែលជានិច្ចកាលមានតែ២-៣នាក់ប៉ុណ្ណោះដែលប្រជែងគ្នានាវេលាដែលជិតចប់រដូវកាលបែបនេះ។

មកដល់សប្ដាហ៍ទី៣៤ទៅហើយយើងនៅតែមិនអាចទាយដឹងនៅឡើយទេថាកីឡាកររូបណាដែលអាចឈ្នះស្បែកជើងមាសនៅ Epl រដូវកាលនេះ។ គួររំលឹកផងដែរថា កាលពីរដូវកាលមុនម្ចាស់ស្បែកជើងមាសគឺកីឡាកររបស់Manchester City Eiling Haaland រកបាន ៣៦គ្រាប់ឯណោះ ខណៈដែលរដូវកាលនេះបើទោះបីជារូបគេស្ថិតនៅលើគេក្នុងនាមជាអ្នករកគ្រាប់បាល់ច្រើនបំផុតក៏ដោយ ប៉ុន្ដែគេទើបតែរកបាន២០គ្រាប់ប៉ុណ្ណោះដែលតាមពីក្រោយដោយកីឡាករជាច្រើនរូបក្នុងនោះរួមមាន ៖

១. Eiling Haaland (Mancity) ២០គ្រាប់

២. Cole Palmer (Chelsea) ២០គ្រាប់

៣. Ollie Watkins (Aston villa) ១៩គ្រាប់

៤. Dominic Solanke (AFC Bournemouth) ១៨គ្រាប់

៥. Alexander Isak (Newcastle) ១៧គ្រាប់

៦. Mohamad Salah (Liverpool) ១៧គ្រាប់

៧. Philip Foden (Mancity) ១៦គ្រាប់

៨. Jarrod Bowen (Westham) ១៥គ្រាប់

៩. Heung minh Son (Spur) ១៥គ្រាប់

១០. Bukayo Saka (Arsenal) ១៤គ្រាប់

យើងរកចាំមើលទាំងអស់គ្នាថាតើកីឡាកររូបណាដែលអាចក្លាយជាម្ចាស់ស្បែកជើងមាសនៅ English Premier League រដូវកាលនេះ?

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT