Tuchel ថា ៖ ច្បាស់ណាស់ Real Madrid ពិតជាមានឥទ្ធិពលលើក្រុមអជ្ញាកណ្ដាលទាំងនោះ

Real Madrid បានឆ្លងផុតទៅកាន់វគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League មួយផ្សេងទៀតកាលពីថ្ងៃពុធ ខណៈដែលពួកគេបានយកឈ្នះលើក្រុម Bayern Munich ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេ ដោយបានយកឈ្នះក្នុងលទ្ធផល ៤-៣ បន្ទាប់ពីទទួលជ័យជម្នះ ២-១ ក្នុងជើងទីពីរនៅកីឡដ្ឋាន Santiago Bernabeu ។ពីរគ្រាប់ចុងម៉ោងរបស់ Joselu បានផ្លាស់ប្ដូរការប្រកួតទាំងស្រុង ក៏ប៉ុន្តែបន្ទាប់ពីនោះក៏មានភាពចម្រូងចម្រាសខ្លាំងកើតឡើងទៅលើគ្រាប់បាល់របស់ Matthijs de Ligt ដែលបានស៊ុតបាល់បញ្ចូលទី ២-២ ប៉ុន្តែអជ្ញាកណ្ដាលខ្សែរបន្ទាប់បានលើកទង់ថាការបញ្ជូនបាល់ពី Noussair Mazraoui នោះបាន offside ។ គ្រូបង្វឹកក្រុម Bayern លោក Thomas Tuchel មានការខឹងសម្បារយ៉ាងខ្លាំងនៅពេលនោះ ហើយគាត់បានបង្ហាញពីអារម្មណ៍របស់គាត់យ៉ាងច្បាស់មកកាន់ DAZN Germany ថា​ :

“ខ្ញុំ​គិត​ថា​វា​ជា​គ្រោះ​មហន្តរាយ​ជាដាច់​ខាត។ ជាមួយនឹងគ្រាប់បាល់ទីពីរដែលសុតទៅលើ Real Madrid ពួកគេបានអនុញ្ញាតលេងបន្ត​ ដោយមិនបានធ្វើអ្វីទាំងអស់ (សំដៅលើ VAR)។ ច្បាប់ច្បាស់លាស់គឺថាប្រកួតត្រូវតែបន្ត។ កំហុស​ទី​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កីឡាករ​ខ្សែបន្ទាត់ ទីពីរ​ដោយ​អាជ្ញាកណ្តាលលើទីលាន។  វា​ជា​ការ​បំពាន​ច្បាប់​យ៉ាង​ច្បាស់”។

ក្នុងអំឡុងពេលផ្ដល់បទសម្ភាសន៍បន្ថែមជាមួយ Movistar (កាសែត Marca) លោក Tuchel បានចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ចំពោះការស្តីបន្ទោសនៅក្នុងការណែនាំទៅកាន់ក្រុមអាជ្ញាកណ្តាល ហើយគាត់ក៏ហាក់ដូចជាបង្ហាញពីសម្ពាធពីក្រុម Real Madrid និងក្រុម Santiago Bernabeu ដែលដើរតួជាផ្នែកមួយក្នុងការសម្រេចចិត្តរបស់ពួកគេ។

“តើខ្ញុំគិតយ៉ាងណាចំពោះ Bernabeu? វាពិតជាមានឥទ្ធិពលលើអាជ្ញាកណ្តាល។

យ៉ាងណាមិញ Real Madrid នឹងមិនខ្វល់ខ្វាយចំពោះរឿងនោះទេ ពួកគេកំពុងត្រៀមខ្លួនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ក្នុងរយៈពេលតិចជាង ៤សប្តាហ៍ទៀត។

 

ប្រភព បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT