Man Utd ត្រៀម​បាវច្រកលុយប្រសិន Sancho ឈ្នះពាន UCL ជាមួយ Dortmund

Manchester United ត្រូវបានកំណត់ចំណូលផ្នែកហិរញ្ញវត្ថុដ៏សំខាន់មួយដោយសារតែទទួលបានការចំណេញពីការប្រកួត Champions League របស់ Jadon Sancho ឱ្យក្រុម Borussia Dortmund ។ក្រុម​មកពីអាល្លឺម៉ង់​មួយនេះបាន​យក​ឈ្នះ​លើ​ក្រុមបារាំង Paris Saint Germain ១-០ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អង្គារ ដោយ​ដណ្តើម​យក​កន្លែង​របស់​ពួក​គេ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​កីឡដ្ឋាន Wembley ជាមួយ​នឹង​ការ​ទទួល​ជ័យ​ជម្នះ​សរុបទាំងពីរជើង ២-០។ Sancho បានចូលរួមជាមួយ Dortmund កាលពីខែមករា ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីមានជំលោះពាក្យសម្ដីជាមួយគ្រូបង្វឹក Erik ten Hag។ ក្នុង​កិច្ចព្រមព្រៀង​លើកីឡាករ​វ័យ២៤ឆ្នាំ​អាចត្រឡប់​ទៅ​អតីត​ក្លឹប​របស់​ខ្លួន Man Utd វិញគឺអាស្រ័យ​លើ​ការ​បង្ហាញ​ខ្លួន និង​សមិទ្ធផលដែលគេបានធ្វើ។ ផ្នែកមួយទៀតនៃកិច្ចព្រមព្រៀងខ្ចីជើងនេះ United នឹងទទួលបានទឹកប្រាក់ចំនួន ៣លានផោនពី Dortmund ជាមួយនឹងលទ្ធភាពការបន្ថែមចំនួន៣.៤លានផោនបន្ថែមទៀតបើសិនជា Dortmund ឈ្នះ UCL។

តាមរបាយការណ៍របស់ BBC ថាកម្មវិធីនៃការបន្ថែមប្រាក់នេះភាគច្រើនបានមកពី Sancho បានជួយ Dortmund សម្រេចបាននៅលទ្ធផលដល់វគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ២០១៣ ។

មិនទាន់អស់ត្រឹមនេះទេ ឃ្លាផ្សេងទៀតនៅក្នុងកិច្ចសន្យាគឺផ្អែកលើលក្ខណៈសម្បត្តិរបស់ Dortmund អាចលេង Champions League នៅរដូវកាលក្រោយ។ ជាមួយនឹងការប្រកួតនៅសល់ពីរប្រកួត ពួកគេឈរនៅលេខរៀងទី 5 ក្នុងតារាង ហើយមានបីពិន្ទុតាមពីក្រោយ RB Leipzig ។ ដូចនេះប្រាក់ដែលទទួលបានពីការដាក់ឱ្យកីឡាករសញ្ជាតិអង់គ្លេសរូបនេះខ្ចីជើងគឺមិនតិចទេ​ បើសិនជា Dortmund អាចលើកពាន UCL រដូវកាលនេះបាន។

 

 

ប្រភព បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT