នោះ 3ថ្ងៃទៀតជួបReal​ កីឡាករBayern ដ៏សំខាន់ម្នាក់បានរងរបួស

នៅសល់បីថ្ងៃទៀតដល់ថ្ងៃប្រកួតជើងទី១វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រវាង Bayern Munich និង Real Madrid ស្រាប់តែកីឡាករដ៏សំខាន់បំផុតម្នាក់របស់ Bayern Munich ត្រូវបានក្លឹបប្រកាសថាបានរងរបួសនោះគឺJamal Musial។កាលពីចុងសប្តាហ៍មុនMusiala បានខកខានក្នុងជំនួបជាមួយUnion Berlin ដោយសាររបួសតែគាត់បានត្រឡប់មកវិញកាលពីយប់មិញបង្ហាញខ្លួនតទាល់ជាមួយក្រុមfrankfurtបើទោះបីជាយ៉ាងណាក៏ដោយ គាត់ត្រូវបានគេបង្ខំឱ្យដូរចេញភ្លាមៗ បន្ទាប់ពីទទួលរងបញ្ហាសរសៃពួររើឡើងវិញ។

លោក Thomas Tuchel អ្នក​ចាត់​ការ​ទូទៅ​របស់Bayern ក៏​បាន​និយាយ​អំពី​បញ្ហា​នេះ​មុន​ពេល​ការ​ប្រកួត​ទល់​នឹង Frankfurt ដែរថា៖  

“គាត់មិនអាចលេងបានទេ។គាត់ពិតជាចង់លេង ហើយយើងក៏ចង់ឱ្យគាត់លេង។គាត់​គ្មាន​ការឈឺចាប់​រយៈពេល​ពីរ​ថ្ងៃមកហើយ ប៉ុន្តែ​កាលពី​ម្សិលមិញ គាត់​មាន​អារម្មណ៍​ឈឺចាប់ម្តងទៀត​។វា​ជា​ការ​រលាក​សរសៃ​ពួរ​ដែល​រំខាន​គាត់​ខ្លាំង​ណាស់”។

ការ​អវត្តមាន​របស់ Musiala នៅ​ថ្ងៃ​អង្គារ​នឹង​ក្លាយ​ជា​សមីការលំបាកមួយ​សម្រាប់ Bayern ក្នុងការទប់ទាល់នឹងម្ចាស់ជើងឯក Real Madrid។ ពីរបីថ្ងៃខាងមុខនឹងមានសារៈសំខាន់ណាស់ដើម្បីកំណត់ថាតើគាត់អាចចូលរួមនៅ Allianz Arena ដែរឬទេ ៕

ប្រភព ៖ បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT