Chelsea ដាក់​តម្លៃ Kepa មក​ហើយ ក្រោយ​លឺ​ក្លឹប​អ្នក​មាន​ជាន់​ថ្មី Newcastle ចង់​បាន

ក្លឹប​តោ​ខៀវ Chelsea មិន​មាន​បំណង​រក្សា​ជើង Kepa Arrizabalaga ឲ្យ​ហួស​ពី​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ នោះ​ទេ ពោល​នឹង​ត្រៀម​លក់​ចេញ​ទៅ​វិញ​នា​ពេល​ខាង​មុខ ប្រសិន​ជា​ត្រូវរ៉ូវ​តម្លៃ​ចរចា។ បញ្ជាក់​បន្តិច កីឡាករ​អេស្ប៉ាញ បាន​ក្លាយ​ជា​អ្នកចាំទី​មាន​តម្លៃ​ផ្ទេរ​ខ្ពស់​បំផុត ក្រោយ​ការ​ផ្ទេរ​នៅ​ឆ្នាំ ២០១៨ ជាមួយ​តម្លៃ ៧២ លាន​ផោន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​អតីត​កីឡាករ​ក្លឹប Athletic នា​ពេល​ចុង​ក្រោយ មិន​បាន​ជាប់​ជម្រើស​ដំបូង​ត​ទៅ​ទៀត​ឡើយ ពោល​ធ្លាក់​មក​ជា​អ្នកចាំទី​ដៃ​ទី ២ ក្រោយ Edouard Mendy មក​ដល់។ អនាគត​របស់​បុរស​វ័យ ២៧ ឆ្នាំ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​នឹង​មិន​ប្រាកដប្រជា​ត​ទៅ​ទៀត​ទេ ហើយ​មាន​ភាគរយ​ទំនង​ត្រូវ​ចែក​ផ្លូវ នៅ​ក្រោយ​បញ្ចប់​រដូវ​កាល ២០២១/២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​សារព័ត៌មាន Daily Star ចុះ​ផ្សាយ​ថា ក្លឹប​សារិកាព្រៃ Newcastle United ពិត​ជា​កំពុង​ចាប់​អារម្មណ៍​មក​លើ Kepa តែ​យ៉ាង​ណា​ក្លឹប​តោ​ខៀវ Chelsea ក៏​បាន​ដាក់​តម្លៃ​មក​ហើយ គឺ ៥០ លាន​ផោន។ នេះ​ប្រសិន​មិន​ទាន់​ចង់​ចាយ​លុយ​ទាំង​ដុំ ក្លឹប Newcastle ក៏​អាច​លៃលក​ខ្ចី​ជើង​បាន តែ​សុំ​ដាក់​កិច្ច​ព្រមព្រៀង​ទិញ​ផ្តាច់​កុងត្រា​នៅ​ពេល​បន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំឭក​ថា Kepa បាន​រង​ការ​រិះគន់​ខ្លាំង នៅ​កំហុស​កាល​ពី​យប់​មិញ ក្រោយ​ស៊ុត​មិន​ចូល​ទី​នៅ​បាល់​ប៉េណាល់ទី ទល់ Liverpool ហើយ​ក៏​មិន​អាច​សង្រ្គោះ​បាន​សូម្បី​តែ​មួយ​នៅ​ការ​ស៊ុត​ទាំង ១០ គ្រាប់​របស់​កីឡាករ​ហង្ស៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Daily Star

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT