មោទនភាពអាស៊ាន !!! បើឈ្នះអូស្រ្តាលីរសៀលនេះ U-16 ឥណ្ឌូនេស៊ីនឹងមានមុខនៅ FIFA U-17 World cup 2019

ការប្រកួតពានរង្វាន់ AFC U-16 Championship 2018 បានដំណើរការដល់វគ្គ៨ក្រុមចុងក្រោយហើយ ដោយក្នុងវគ្គនេះគឺជាវគ្គពិសេសមួយ ព្រោះថា៤ក្រុមដែលអាចបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់ពិភពលោក FIFA U-17 World Cup នៅឆ្នាំ ២០១៩ ក្នុងប្រទេសប៉េរូ ។

ឥណ្ឌូនេស៊ី ដែលជាក្រុមតំណាងប្រទេសក្នុងទ្វីបអាស៊ីអាគ្នេយ៍តែមួយតត់ ដែលនឹងត្រូវជួបប្រកួតជាមួយអូស្រ្តាលី ក្នុងរសៀលថ្ងៃច័ន្ទនេះ នៅវគ្គ៨ក្រុមចុងក្រោយ ដើម្បីបន្តទៅមុខទៀត។

ប្រសិនជាពួកគេអាចយកឈ្នះបានមែន មានន័យថា U-16 ឥណ្ឌូនេស៊ី នឹងមានលទ្ធភាពអាចបង្ហាញវត្តមាននៅក្នុងពានរង្វាន់ពិភពលោកលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន និងបន្ទាប់ពីថៃ ដែលធ្លាប់ធ្វើបានកាលពីឆ្នាំ ១៩៩៩ មកម្ល៉េះ ។

សូមបញ្ជាក់ថា សម្រាប់ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ដែលចូលរួមប្រកួតពាន AFC U-16 នេះ មានដូចជា វៀតណាម ថៃ ម៉ាឡេស៊ី សុទ្ធតែធ្លាក់អស់ហើយក្នុងវគ្គជម្រុះពូលកន្លងមក ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT