ប្រវត្តិសាស្ត្រស្តាតថ្មី U23 កម្ពុជា ស៊ុតប្រ៊ុយណេ 6-0 ឈរកំពូលតារាង AFF U23

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា U-23 បានយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិព្រុយណេ U-23 ដោយលទ្ធផល ៦-០ ក្នុងជំនួបបើកពូល A នៃពានរង្វាន់ជើងឯកយុវជនអាស៊ាន AFF U-23 Championship 2022 លើពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការប្រកួត U-23 កម្ពុជា បានបើកការនាំមុខមុនធ្វើបានសម្រេចដោយកីឡាករ សៀង ចន្ធា នៅនាទី១៨ ដោយប្រើក្បាលតែតបញ្ជូលទី ក្រោយមករំលងបាន ៣នាទី ពោលនៅនាទី២១ ញៀន សុស៊ីដាន បានបន្ថែមគ្រាប់បាល់ទី២ ជាមួយនឹងការទាត់ពីចម្ងាយដ៏អស្ចារ្យ បន្ទាប់ពីនាំមុខ ២-០ U-23 កម្ពុជា នៅតែបន្ថយការសម្រុក និងព្យាយាមជាច្រើនលើកច្រើនសារ រហូតដល់អាចរកគ្រាប់បាល់ទី៣ ទាត់បញ្ចុលទីដោយកីឡាករ សារ ទី នៅនាទី៣២ ខណៈនាទីដែលសេសសល់ ក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បានទៀតឡើយ ធ្វើឲ្យលទ្ធផលបញ្ចប់វគ្គទី១ U-23 កម្ពុជា នាំមុខ U-23 ព្រុយណេ ៣-០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូលដល់វគ្គទី២ ភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំង តែយ៉ាងណាការប្រកួតនៅតែបន្តរហូុតបានប្រមាណ ១០នាទី គណៈកម្មាការសម្រេចពន្យាពេល ៣០នាទី។ ការប្រកួតបានបន្តជាថ្មីដោយចាប់ផ្ដើមពីនាទី៥៥ ការប្រកួតហាក់មានភាពពិបាកបន្តិចដោយសារស្ថានភាពទីលាន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ U-23 កម្ពុជា មិនបង្ករឲ្យមានការលំបាកដោយអាចបំប៉ោងសំណាញ់ទីគ្រាប់ទី៤ បានសម្រេចទាត់ចូលដោយកីឡាករ តាំង ប៊ុនឆៃ នៅនាទី៧២ បន្ទាប់មកកីឡាករដែលទើបផ្លាស់ប្ដូរចូល ស រតនា បានរកគ្រាប់បាល់ទី៥ ឲ្យកម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្វើបានសម្រេចនៅនាទី៨៦ និង ២នាទីបន្ទាប់ទៀត ណារ៉ុង កក្កដា បានរកគ្រាប់ទី៦ ឲ្យកម្ពុជា និងជាគ្រាប់ចុងក្រោយក្នុងការប្រកួត នាំឲ្យ U-23 កម្ពុជា ឈ្នះ U-23 ព្រុយណេ ៦-០ ក្រោមតំណក់ទឹកភ្លៀង និងក្រសែភ្នែកទស្សនិកជនប្រមាណជាង ២៤,០០០នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លងកាត់ការប្រកួតនេះ កម្ពុជា ឈរកំពូលតារាងពូល A មាន ៣ពិន្ទុ ខណៈប្រកួតបន្ទាប់ត្រូវជួប ហ្វីលីពីន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT