Greenwood រងបទចោទប្រកាន់១ករណីទៀតហើយ

ខ្សែប្រយុទ្ធ Manson Greenwood រងបទចោទប្រកាន់១ករណីបន្ថែមទៀតហើយ ក្រោយពីប៉ូលិសរកឃើញថារូបគេមានចេតនាចង់សម្លាប់មិត្តស្រីរបស់ខ្លួនឯងតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United ខាងលើបានចាប់ឃុំ៣ថ្ងៃមកហើយ ក្រោយពីរូបគេត្រូវចាប់ខ្លួនដោយសារតែធ្វើបាបមិត្តស្រីរបស់ខ្លួន ជាំពេញខ្លួន និងឈាមបែកមាត់ថែមទៀត។ ក្រោយពីទទួលបានការចោទប្រកាន់ពីបទហិង្សានេះហើយ Greenwood នៅពេលនេះក៏ថែម១ករណីទៀតដែរ ពីបទចេតនាសម្លាប់។ ដោយករណី១នេះ ទំនងជានឹងធ្វើឱ្យរូបគេរើខ្លួនមិនរួចឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលនេះ កីឡាករជម្រើសជាតិអង់គ្លេសមានបទចោទប្រកាន់ធំ២មកលើខ្លួន គឺបទរំលោភធ្វើបាប និងចេតនាសម្លាប់។ មេធាវី ក៏កំពុងការពារ Greenwood ផងដែរ តែមិនទាន់ដឹងថាអាចធានាខ្លួនចេញបានឬអត់នោះទេ។ ស្របពេលនេះ ទាំងក្លឹប និង Sponsor របស់គេ បានដករូបគេចេញអស់ហើយ៕ប្រភព Dailymail

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT