លទ្ធផលរបស់ U16 នារីកម្ពុជា នៅពានរង្វាន់ AFF U-16 Girls’ Championship 2018

បេក្ខភាពវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំ ២០១៧ ជម្រើសជាតិនារីកម្ពុជា U-16 បានធ្លាក់ចេញពីការប្រកួតនាឆ្នាំ ២០១៨នេះ នៃពានរង្វាន់ AFF U-16 Girls’ Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី ក្រោយប្រកួត៣លើកនៅក្នុងពូល B បរាជ័យទាំងអស់ ។

ក្រុមកីឡាការនីកម្ពុជា បានចាប់ផ្តើមការប្រកួតបើកឆាកដោយចាញ់ឡាវ ៣-១ និង ក្រោយមកចាញ់ម្ចាស់ផ្ទះ ២-០ មុនពួកគេប្រកួតបិទពូលជាមួយក្រុមការពារជើងឯកឆ្នាំមុន ថៃ និងបន្តចាញ់ ៤-០ ។

គ្រាដែលលក្ខន្តិកៈតម្រូវឲ្យក្រុមចំនួនពីរ តាមពូលនិមួយៗ មានសិទ្ធិបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គេឃើញថា នៅពូល B រកឃើញហើយគឺ ថៃ និង ឡាវ ខណៈដែលពូល A នៅមានពិន្ទុប្រទាញប្រទួងគ្នានៅឡើយ និងសល់ប្រកួតផងដែរ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT