ក្លឹប Arsenal ចង់​បន្ត​កុងត្រា​ថ្មី ដល់​យុវជន​ឆ្នើម ដល់​ឆ្នាំ ២០២៧

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​កាំភ្លើង​ធំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ចង់​បន្ត​កុងត្រា​ថ្មី ដល់​យុវជន Bukayo Saka បើ​ទោះ​បី​សុពលភាព​កុងត្រា​បច្ចុប្បន្ន​ សេសសល់​រយៈ​ពេល​យូរ​ទៅ​មុខ​ទៀត​ក៏​ដោយ។ ក្រុម​ដឹកនាំ​ដោយ​លោក Mikel Arteta ហាក់​ពេញ​ចិត្ត​លើ​សមត្ថភាព​កីឡាករ​អង់គ្លេស​ជា​ខ្លាំង ដោយ​រដូវ​កាល​នេះ បង្ហាញ​ខ្លួន ២០ ប្រកួត រក​បាន ៤ គ្រាប់​និង Assist ៤ លើក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Saka គេ​ក៏​ទើប​តែ​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី កាល​ពី​ឆ្នាំ​ទៅ​ដែរ ដោយ​មាន​សុពលភាព​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤។ យ៉ាង​ណា​តាម​អ្នក​កាសែត​លោក Ekrem Konur បាន​ឲ្យ​ដឹង​ថា ភាគី​ក្លឹប​អាណាព្យាបាល Arsenal គឺ​ចង់​បន្ត​កុងត្រា​បន្ថែម​ទៀត​ដល់​យុវជន​វ័យ ២០ ឆ្នាំ ពោល​ឲ្យ​ដល់​រដូវ​ក្តៅ ឆ្នាំ ២០២៧ ជា​រួម​លើ​កុងត្រា​ចាស់ ៣ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ធានា​ថា ខ្សែ​បម្រើ​ស្លាប​ខាង​លើ នឹង​មិន​ងាយ​មាន​ក្លឹប​ណា​ចូល​មក​ចរចា​រួច​ឡើយ ហើយ​ក៏​នឹង​រុញ​ឲ្យ​តម្លៃ​ខ្លួន​របស់​គេ ឡើង​កាន់​តែ​ខ្ពស់​ផង​ដែរ។ បើ​តាម​ហាងឆេង​បច្ចុប្បន្ន កីឡាករ​អង់គ្លេស អាច​ថ្លៃ​ល្បាក់​ជិត ៦០ លាន​ផោន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT