ក្រុមតោខៀវ Chelsea រកបានត្រឹម១ពិន្ទុប៉ុណ្ណោះក្នុងការប្រកួតទល់ក្រុម Everton ក្រោយពីស្មើគ្នា ១-១ សម្រាប់ការប្រកួតទី១៧។
Chelsea ធ្វើមិនបានល្អទេសម្រាប់ការប្រកួតកន្លងមកនេះ។ ជាក់ស្ដែងនៅយប់មិញ ពួកគេមិនអាចយកបាន៣ពិន្ទុឡើយ ដោយស្មើគ្នា ១-១ ដែល១គ្រាប់របស់ក្រុមលោក Thomas Tuchel រកបានដោយកីឡាករ Mason Mount នៅនាទី៧០ និងខាងក្រុម Everton វិញ រកបានដោយ Branthwaite នៅនាទី៧៤។ ការស្មើគ្នានេះដែរ ក៏នឹងធ្វើឱ្យក្រុម Chelsea ខាតពិន្ទុ ពិបាកក្នុងការប្រជែងជាមួយក្រុមកំពូលតារាងទៀតដែរ។
ជាក់ស្ដែងលេង១៧ប្រកួតដូចគ្នា ក្រុមលេខ១ Manchester City រកបាន៤១ពិន្ទុហើយ ស្របពេលក្រុម Liverpool ដែលនៅលេខ២នោះមាន៤០ពិន្ទុ។ ក្រុមចំណាត់ថ្នាក់លេខ៣ Chelsea នៅពេលនេះ មាន៣៧ពិន្ទុ៕ប្រភព៖ DailyMail