ទៅខាងណាមិនដឹងទេ តែបើ Salah ទៅក្លឹបថ្មីនេះ ដឹងតែសម្រេចចិត្តខុសហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតអ្នកចាំទីនៅក្របខ័ណ្ឌ Premier League លោក Paul Robinson បានបង្ហាញការជឿជាក់ថា តារាឆ្នើម Mohmamed Salah ប្រសិនជាជ្រើសរើសការដើរចេញពី Liverpool ហើយផ្ទេរទៅក្លឹបបារាំង Paris Saint-Germain នោះគឺនឹងក្លាយជាការសម្រេចចិត្តខុសមួយក្នុងអាជីព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់ឲ្យដឹងថា Salah គេសេសសល់កុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៣ ឯណោះ ហើយរដូវកាលនេះ បង្ហាញខ្លួនសរុប ២២ ប្រកួត រកបាន ២១ គ្រាប់និង Assist ៩ លើក។ យ៉ាងណាតាមចចាមអារ៉ាមលឺថា បុរសវ័យ ២៩ ឆ្នាំ រំអុកក្លឹបចង់ដំឡើងថ្លៃពលកម្ម ដូច្នេះការចាកចេញ ក៏នឹងមានភាគរយអាចកើតមាននៅពេលខាងមុខ ប្រសិនជាក្លឹបអាណាព្យាបាលមិនយល់ព្រម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែតាមការឲ្យដឹងពី Robinson ថា៖ “ខ្ញុំមើលអត់ឃើញ PSG ជាទ្រនំថ្មី ដែល Salah គួរតែទៅចូលរួមនោះទេ ដោយនៅ Liverpool ជាក្លឹបមានការប្រកួតប្រជែងខ្ពស់ទាំងនៅ Premier League ក៏ដូចជាពានអឺរ៉ុប Champinos League ខណៈដែល PSG ឯណោះ ខ្ញុំមើលមិនឃើញថាពួកគេ អាចប្រជែងពានធំៗបែបហ្នឹងនោះឡើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្ត៖ “លុយជារឿងសំខាន់ហើយ តែខ្ញុំគិតថា ការផ្ទេរនៅដំណាក់កាលនេះ សម្រាប់ Salah មិនជារឿងល្អទេ ព្រោះអីគេកំពុងលេងខ្លាំងនៅ Liverpool ហើយគ្មានកន្លែងណាអាចឲ្យគេរីករាយជាងទីនេះទេ”៕ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT