រក​ឃើញ​កីឡាករ Chelsea ៣ រូប​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩ មុន​ត្រូវ​ប៉ះ Everton យប់នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​វេលា​ម៉ោង ០២:៤៥ នាទី​ទាប​ភ្លឺ ក្លឹប​តោ​ខៀវ Chelsea នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្លឹប Everton ជា​ជំនួប​ជុំ​ទី ១៧ នៅ​ក្របខ័ណ្ឌ Premier League តែ​មុន​ប្រកួត​ប៉ុន្មាន​ម៉ោង យើង​ទទួល​ដំណឹង​មក​ថា ខាង​ក្រុម​ម្ចាស់ផ្ទះ​ បាន​តេស្ត​រក​ឃើញ​កីឡាករ ៣ រូប​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Chelsea ក៏​ជា​ក្រុម​មួយ​ដែល​រង​ផល​ប៉ះពាល់ ពី​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ លក្ខណៈ​ធ្ងន់ធ្ងរ​សារ​ជា​ថ្មី នៅ​ទឹកដី​ចក្រភព​អង់គ្លេស​សារ​នេះ​ផង​ដែរ។ ដោយ​នេះ​សរុប​មាន​កីឡាករ ៤ រូប​ហើយ​ បន្ទាប់​ពី ខ្សែ​បម្រើ Mateo Kovacic ដែល​កំពុង​សម្រាក​ព្យាបាល។ យ៉ាង​ណា ៣ រូប​ចុង​ក្រោយ ដែល​ទើប​តែ​តេស្ត​ឃើញ​វិជ្ជមាន ពុំ​ត្រូវ​បាន​ក្លឹប​បង្ហើប​អត្តសញ្ញាណ​ថា​ជា​កីឡាករ​រូប​ណា​ខ្លះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​លោក Thomas Tuchel នឹង​ត្រូវ​ផ្លាស់ប្តូរ​ប្រព័ន្ធ​កីឡាករ ក៏​ដូច​ជា​យុទ្ធសាស្រ្ត​ប្រកួត​របស់​ខ្លួន​ភ្លាមៗ ហើយ​រំលង​ដល់​ម៉ោង​ទាប​ភ្លឺ កីឡាករ​សំខាន់​ណា​ខ្លះ អវត្តមាន​ នោះ​គឺ​យើង​នឹង​ដឹង​ច្បាស់​ហើយ​ ថា​នរណា​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩។ រំឭក​ដែរ​ថា ទៅ​មើល​ក្លឹប​ Tottenham Hotspur និង Man Utd ​ឯ​ណោះ​វិញ ក៏​ត្រូវ​បាន​លុប​ការ​ប្រកួត​ជា​បន្តបន្ទាប់​ផង​ដែរ ដោយសារ​បញ្ហា​ដ៏​ធំ​សារ​នេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT