ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងមិនចូលរួមពិធីប្រកាសកីឡាករឈ្នះពានរង្វាន់ FIFA Best Player of The Year នៅយប់នេះឡើយ។
ហេតុផលខ្សែប្រយុទ្ធដែលមានឈ្មោះក្នុងបេក្ខភាព៣នាក់ចុងក្រោយ មិនចូលរួមត្រូវបានក្លឹប Juventus បកស្រាយថាដោយសារតែកាលវិភាគត្រូវប្រកួតកៀកពេក។ Juventus ត្រូវប្រកួតនៅថ្ងៃពុធនេះ ដែលតម្រូវឱ្យកីឡាករទាំងអស់ហ្វឹកហាត់ជុំគ្នា មិនអាចចេញក្រៅបានឡើយ។ ដូច្នេះហើយទើបបានជា Ronaldo មិនអាចទៅចូលរួមការប្រកាសអ្នកឈ្នះពានរង្វាន់របស់ FIFA នៅយប់នេះឡើយ។
នេះបញ្ជាក់បានខ្លះៗថា Ronaldo នឹងមិនឈ្នះពានរង្វាន់ FIFA Best Player Of the Year ឆ្នាំនេះឡើយ ហើយអាចនឹងបានទៅលើ Luka Modric ទៀត។ ដូចដែលកាលពានរង្វាន់ UEFA Best Player អីចឹងដែរ ដោយបានទៅលើ Modric ហើយ Ronaldo ក៏មិនបានចូលរួមដែរ។
សូមបញ្ជាក់ថានៅយប់នេះនៅទីក្រុងឡុង FIFA នឹងធ្វើពិធីប្រកាសអ្នកឈ្នះពានរង្វាន់ប្រចាំឆ្នាំរបស់ខ្លួនហើយ។ ៣នាក់ចុងក្រោយ ដែលមានឈ្មោះនោះគឺ Modric , Ronaldo និង Salah ៕ប្រភពMarca