Jose ៖ ​បើ​អ្នក​លេង​ត្រឹម​៣០​%​នៃ​កម្លាំង​របស់​អ្នក ​នោះ​កុំ​សង្ឃឹម​ឈ្នះ​ឱ្យ​សោះ

លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម Manchester United ​បង្ហាញ​កាយ​វិការ​ខឹង​កីឡាករ​របស់​ខ្លួន ​ដែល​លេង​បាន​ត្រឹម​ស្មើ​ក្រុម Wolves ​ត្រឹម​លទ្ធផល ១-១។

អ្នក​ចាត់ការ​ខាង​លើ​បាន​និយាយ​ថា​កូន​ក្រុម​របស់​ខ្លួន​លេង​មិន​អស់​សមត្ថភាព មិន​មាន​ការ​ខិតខំ​ប្រឹងប្រែង​ប្រកួត​ឡើយ។ លោក​បន្ថែម​ទៀត​ថា ពួកគេ​លេង​បាន​ត្រឹម​៣០​%​ប៉ុណ្ណោះ ​លេង​ហាក់​ដូចជា​ចង់​សម្រាក​ច្រើន​ជាង។ ខណៈ​ដែល​ក្រុម Wolves ​វិញ ​ពួកគេ​លេង​ចេញ​ពី​ចិត្ត ​និង​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ណាស់ ទើប​ទទួល​បាន​លទ្ធផល​ល្អ​ដូច​យប់មិញ​នេះ។

ពី​លើ​ការ​ស្ដី​បន្ទោស​នេះ​ដែរ ​លោក Jose ​ក៏​គិត​ថា​ជា​សំណាង​ដែរ ​ដែល​អាច​លេង​បាន​១​ពិន្ទុ​នៅ​យប់មិញ​នេះ។ ដោយ​លោក​គិត​ថា​ក្រុម Man Utd ​នឹង​ចាញ់​ការ​ប្រកួត​ទៅ​ហើយ ​បើ​កីឡាករ​លេង​មិន​អស់​ដូច្នេះ​នោះ៕ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT