Honda ចង់កែរបៀបលេង​ច្រើន​ទៀត ដើម្បី​ប្រ​ជែង​ក្រុមខ្លាំងៗនា​ស៊ីហ្គេម ឆ្នាំ២០២៣

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Keisuke Honda អ្នកចាត់ការ​ទូ​ទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ បាន​លើក​ឡើងថា ត្រូវការ​កែតម្រូវ​ការ​លេង​របស់​កូន​ក្រុម​ជាច្រើន​ទៀត ដើម្បី​ត្រៀម​ប្រកួតជាមួយក្រុមកម្រិតស្មើជប៉ុន នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការគូសបញ្ជាក់របស់ខ្សែប្រយុទ្ធអន្ដរជាតិរូបនេះ បន្ទាប់​ពី​ក្រុម​ជម្រើស​ជាតិ​អា​យុ​ក្រោម ២៣ឆ្នាំកម្ពុជា បាន​បញ្ចប់​ការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers នៅប្រទេសជប៉ុន ពិសេស​ក្រោយ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ U23 ជប៉ុន ដោយលទ្ធផល ៤-០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីក្រុមគោព្រៃជំទង់កម្ពុជា របូត ៤គ្រាប់ ក្រោម​ថ្វី​ជើង​ក្រុម​ជម្រើស​ជាតិ​យុវ​ជន នៃ​ប្រ​ទេស​កំ​ណើត​របស់​ខ្លួន លោក Honda បានបញ្ជាក់ថា វាមិន​មែន​ជា​ការ​ប្រ​កួត​ដ៏​អាក្រក់នោះទេ ដ្បិត​កូន​ក្រុម​របស់​ខ្លួន​បាន​បង្ហាញ​ទៅ​ពួកគេ​(ជប៉ុន)​ពី​ការ​លេង​ល្អ​ខ្លះ។ តែ​អ្វី​ដែលគួរឲ្យកត់សម្គាល់ គឺ​លោក​បាន​ជំ​រុញ​ឲ្យ​កូន​ក្រុម​ខិតខំប្រឹងប្រែងបន្ថែមទៀត ពិសេស​ត្រូវ​ចេះ​​ស្រេក​ឃ្លាន​នូវ​ភាពរីកចម្រើន ៣ចំណុច ដើម្បីស៊ីហ្គេម ឆ្នាំ២០២៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Honda និយាយថា «ប៉ុន្ដែពួកយើងត្រូវកែតម្រូវការលេងរបស់​យើង​ជា​ច្រើន​ទៀត។ យើង​ត្រូវ​លេង​ជា​មួយ​ក្រុម​ដែល​មាន​កម្រិត​ស្មើ​ជប៉ុន​នៅ​ឆ្នាំ​២០២៣។ យើងមានពេលតែមួយឆ្នាំជាងទៀតទេ។ ដូច្នេះ​យើង​មិន​មាន​ពេល​ច្រើន​ទេ។ ទាំង​ផ្នែកកលល្បិច (Tactics) ផ្នែកបច្ចេកទេស និង​ផ្នែក​កាយ​សម្បទា អ្នក​ទាំង​អស់​គ្នា​ត្រូវ​មាន​ភាព​ស្រេក​ឃ្លាន​ចង់​រីក​ចម្រើន​នូវ​សមត្ថ​ភាព​នៃផ្នែកទាំងនេះជារៀងរាល់ថ្ងៃ។ តោះ! ធ្វើ​វា​ទាំង​អស់​គ្នា​ពួកយើង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរដឹងថា ក្រុម U23 កម្ពុជា បានបញ្ចប់ការប្រកួតជម្រុះពូល K នៃ​ពាន​រង្វាន់ AFC U23 Asian Cup 2022 ដោយឈរលេខ២ និងមាន ៣ពិន្ទុ​បណ្ដោះ​អាសន្ន ស្មើជប៉ុន បន្ទាប់ពីឆ្លងកាត់ ២ប្រកួតឈ្នះ ១ (ឈ្នះ U23 ហុង​កុង ៤-២) និងចាញ់ ១ (ចាញ់ U23 ជប៉ុន ៤-០)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT