ចំណាត់ថ្នាក់​ FIFA Ranking កម្ពុជា​ឡើង​បាន ៨ លេខ ក្រោយ​យក​ឈ្នះ​កោះ​ហ្គាម​ទាំង​ពីរ​ប្រកួត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

FIFA បាន​ប្រកាស​នូវ​ទិន្នន័យ​ចំណាត់ថ្នាក់​ថ្មី សម្រាប់ Ranking ទូទាំង​សកលលោក ហើយ​យើង​ឃើញ​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​មាន​ការ​ប្រែប្រួល ឡើង​ចំណាត់ថ្នាក់ (+) ដល់​ទៅ ៨ លេខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា​ជា​លទ្ធផល​ដ៏​អស្ចារ្យ​មួយ បន្ទាប់​ពី​ក្រុម​គោ​ព្រៃ​យក​ឈ្នះ​ទៅ​កោះ​ហ្គាម​ទាំង ២ ប្រកួត​កាល​ពី​ពេល​កន្លង​ទៅ ហើយ​រំកិល​លំដាប់​ពិន្ទុ​ពី ៩៥០ មក ៩៧០ ពិន្ទុ ពោល​កើន​ឡើង​ដល់​ទៅ ២០ ពិន្ទុ​ឯ​ណោះ។ ចំណាត់ថ្នាក់​នេះ​កម្ពុជា ធ្វើ​បាន​ល្អ​ច្រើន​ បើ​ធៀប​នឹង​ឡាវ​ឈរ​លេខ ១៨៥ បង់ក្លាដេស ១៨៧ និង​ប្រុយណេ​ ១៨៩។ ដោយឡែក​ធៀប​ណេប៉ាល់​ឈរ​លេខ ១៧៩ មាន ៩៧២ ពិន្ទុ និង ឥណ្ឌូណេស៊ី​លេខ ១៦៥ មាន ៩៨៥ ពិន្ទុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅ​មើល​លំដាប់​ពិភពលោក​ឯ​ណោះ​វិញ គឺ​បែលហ្សិក​និង​ប្រេស៊ីល​បន្ត​ឈរ​លេខ ១/២ ដដែល​ តែ​លំដាប់​ពិន្ទុ​ក្រុម​សាំបា​ប្រេស៊ីល ក៏​រំកិល​ឡើង ៨,៦៣ ពិន្ទុ​បន្ថែម។ ដោយឡែក​ម្ចាស់​ជើង​ឯក​ពាន UEFA Nations League គឺ​បារាំង​បាន​ឡើង​មក​លេខ ៣ តាម​ពី​ក្រោយ​ដោយ​អ៊ីតាលី ហើយ​អង់គ្លេស​ធ្លាក់​ចុះ​ពីរ​លេខ។ រី​ឯ​អេស្ប៉ាញ និង​ព័រទុយហ្គាល់ ជា​ក្រុម​ពីរ​ផ្សេង​ទៀត​ដែល​​មាន​ការ​ប្រែប្រួល​ចំណាត់ថ្នាក់​នៅ​បញ្ជី​ Top 10 គឺ​អេស្ប៉ាញ​ឡើង​មក​លេខ ៧ ហើយ​ព័រទុយហ្គាល់​ធ្លាក់​ទៅ​លេខ ៨៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ FIFA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT