តើពានធំៗទាំងពីររបស់កម្ពុជា នឹងបញ្ចប់នៅពេលណា និងដំណើរការដល់ណាហើយ ?

បើនិយាយអំពីពានរង្វាន់ធំៗរបស់កម្ពុជាគឺមានចំនួន ២ ដែលកំពុងតែដំណើរការប្រកួតខិតជិតចប់រដូវកាលហើយនាឆ្នាំ ២០១៨នេះ ដោយក្នុងនោះមានពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ខណៈដែលលីគលំដាប់ទីពីរមិនទាន់មានសកម្មភាពនោះឡើយ។

អំពីលីគកំពូល៖
គិតត្រឹមបច្ចុប្បន្ន ពានលីគរបស់កម្ពុជា បានឈានដល់សប្តាហ៍ទី ២១ ហើយ ខណៈដែលណាហ្គាវើល កំពុងឈរលើគេក្នុងតារាងចំណាត់ថ្នាក់ ពោលគឺមាន ២ពិន្ទុឈរពីលើបឹងកេត ។ នៅសល់តែ ២ប្រកួតទៀតប៉ុណ្ណោះ ដើម្បីបញ្ចប់រដូវកាល ២០១៨នេះ ខណៈដែលក្រោយចប់សប្តាហ៍ទី ២២ ក្រុមឈរកំពូលតារាង នឹងគ្រងជើងឯកតែម្តង ពោលគឺនៅថ្ងៃទី ២៩-៣០ ខែ កញ្ញា ឆ្នាំ ២០១៨ ។

អំពីពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ៖
ក្រុមពីរ គឺ ក្រសួងការពារជាតិ និង អគ្គស្នងការដ្ឋាននគរបាលជាតិ បានកំពុងនឹងត្រៀមខ្លួនដើម្បីប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ ដែលនឹងធ្វើឡើងនៅថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០១៨ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦ល្ងាច។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT