លីគកំពូលកម្ពុជាមិនទាន់រកឃើញជើងឯក ប៉ុន្តែរកឃើញក្រុមធ្លាក់មុន

គិតត្រឹមសប្តាហ៍ទី២០នេះ លីគកំពូលកម្ពុជាពុំទាន់រកឃើញក្រុមជើងឯកឡើយ ប៉ុន្តែបានដឹងក្រុមកាត់ចេញ
ជាស្រេចគឺ វេស្ទើនភ្នំពេញ ដែលមានទើប១ពិន្ទុប៉ុណ្ណោះ។

នៅកំពូលតារាង ណាហ្គាវ៉ើលមាន៥០ពិន្ទុ បឹងកេតអែហ្វស៊ីមាន៤៨ពិន្ទុ និងវិសាខាមាន៤៥ពិន្ទុ។ ដូច្នេះ​ក្រុមទាំង៣នៅតាមប្រជែងគ្នាខ្លាំងនៅ២សប្តាហ៍ចុងក្រោយ ដែលអាចនឹងប្រែប្រួលគ្រប់ពេលវេលា។ ណាហ្គាវ៉ើល នៅ២ប្រកួតចុងក្រោយនឹងប៉ះ វិសាខា និង ប៉ូលីស ចំណែក បឹងកេត ប៉ះអង្គរថៃហ្គឺ និងភ្នំពេញក្រោន។

យ៉ាងណាក្តីបើមើលពីតំបន់កាត់ចោលគឺបានមក វេស្ទើនភ្នំពេញ ដោយស្វ័យប្រវត្តិត្បិត២០ប្រកួតពុំដែលឈ្នះ ហើយមានតែ១ពិន្ទុក្នុងដៃ។ ដូច្នេះក្រុមនៅខណ្ឌសែនសុខមួយនេះ នឹងចាកចេញពីលីគកំពូលកម្ពុជាទៅលេងលីគទី២នៅឆ្នាំក្រោយ។