មោទនភាពខេត្តស្វាយរៀង !!! Svay Rieng Cup នឹងចាប់ផ្តើមឆ្នាំទី ៤ នឹងដំណើរការចុងសប្តាហ៍នេះ

ពានរង្វាន់ប្រចាំខេត្តស្វាយរៀង បានឈានដល់ឆ្នាំទី ៤ របស់ខ្លួនហើយសម្រាប់ឆ្នាំ ២០១៨នេះ ដែលនឹងចាប់ផ្តើមវគ្គជម្រុះពូលចាប់ពីថ្ងៃទី ១៦ ខែ កញ្ញានេះតទៅ។

មានក្រុមសរុបចូលរួមចំនួន ៥២ក្រុមចុះឈ្មោះចូលរួមប្រកួតប្រជែងពានរង្វាន់ឆ្នាំនេះ ដោយចែកចេញជា ១៣ពូល ដោយមាន ៤ក្រុម ក្នុងពូលនិមួយៗ ហើយការប្រកួតគឺធ្វើឡើងក្នុងខេត្តស្វាយរៀង ផ្ទាល់តែម្តង។

គួររំលឹកផងដែរថា ក្រុម ធារី លីញគួយ គឺជាក្រុមការពារជើងឯកឆ្នាំ ២០១៧ ដែលបានយកឈ្នះ សសយក រមាសហែក ២ ទល់នឹង ០​។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT