និមិត្តរូបរបស់ប្រទេសមីយ៉ាន់ម៉ា ខ្សែប្រយុទ្ធមានតូច Aung Thu នៅតែបង្ហាញសមត្ថភាពល្អរបស់ខ្លួនឱ្យក្លិប Police Tero ក្នុងលីគកំពូលថៃ នៅរដូវកាលដំបូងរបស់ខ្លួន ដោយរកបាន ១គ្រាប់ទៀតហើយកាលពីយប់មិញ គ្រាដែលក្រុមខ្លួនចាញ់ Pattaya United ១-៣ ។
ម្ចាស់អាវលេខ ១០រូបនេះ មិនស្ថិតនៅក្នុងជម្រើស ១១នាក់ដំបូងនោះឡើយ តែប្តូរចូលក្នុងវគ្គទីពីរនៃការប្រកួត ខណៈគេស៊ុតចូលទីនៅចុងម៉ោងទៅហើយពោលគឺនាទី ៩០។
ត្រឹម ២៩សប្តាហ៍ ក្នុងលីគកំពូលថៃ Aung Thu ស៊ុតចូលទីបានចំនួន ១១គ្រាប់ហើយ កើតចេញពីការបង្ហាញខ្លួនបាន ២៤ប្រកួតជាមួយក្លិប Police Tero ។
ទស្សនាវីដេអូហាយឡាយ Police Tero 1-4 Pattaya United ៖