ខ្សែប្រយុទ្ធ Diego Costa រកបាន១គ្រាប់ផ្ដាច់ក្ដីសង្ឃឹម Arsenal ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Europa League ហើយ។
កាលពីជើងទី១ ក្រុម Atletico Madrid បានត្រឹមស្មើនៅដី Arsenal ១-១ ដើម្បីបន្ដក្ដីសង្ឃឹមនៅជើងទី២កាលពីយប់មិញ។ ជាលទ្ធផល ក្រុមរបស់លោក Simeone ពិតជាធ្វើបានមែន ដោយអាចរកបាន១គ្រាប់ ដើម្បីឡើងវគ្គបន្ដតែម្ដង ដោយសារថ្វីជើងរបស់កីឡាករ Costa ។
មួយគូទៀត Salzburg យកឈ្នះ Marseille ២ទល់នឹង១ ប៉ុន្តែកាលពីជើងទីមួយពួកគេចាញ់ ២-០ ធ្វើឲ្យ Marseille គឺជាក្រុមមានកៅអីទៅវគ្គផ្ដាច់ព្រ័ត្រជាមួយ Atletico Madrid។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Europa League ប្រកួតថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅកីឡដ្ឋាន Parc Olympique Lyonnais ប្រទេសបារាំង៕