បាត់មុខពី MCL ៧ខែ ខ្សែប្រយុទ្ធមាឌធំ Timothy វិលមកចូលរួមជាមួយទ័ព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមាគមកីឡាបាល់ទាត់ងយោធពលខេមរភូមិន្ទបានប្រកាសពីការចុះហត្ថលេខាផ្ទេរយកខ្សែប្រយុទ្ធ Timothy Okereke នៅថ្ងៃចន្ទ ទី០៩ ខែសីហា នេះដោយមានសុពលភាពដល់ដាច់រដូវកាល២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Timothy បានអវត្តមាន ពីក្របខណ្ឌ Metfone Cambodian League ក្នុងជើងទី១រដូវកាល២០២១ ចាប់តាំងពីចប់កិច្ចសន្យានៅភ្នំពេញក្រោននាដំណាច់រដូវកាលល២០២០។  អំឡុងទំនេររយៈពេល៧ខែកន្លងមកនេះ គេបាន ព្យាយាមហ្វឹកហាត់រក្សាកាយសម្បទា និងកម្លាំងមិនឲ្យស្រកស្រុតឡើយ ហើយថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញខ្លួនសាជាថ្មីនាពេលខាងមុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែប្រយុទ្ធជនជាតិនីហ្សេរីយ៉ារៀបរាប់បែបនេះ “៖ ខ្ញុំពិតជារីករាយដែលបានត្រលប់មកវិញ បន្ទាប់ពីមិនបានលេងរយៈពេល៧ខែមកនេះ ហើយក្ដីរំពឹង និងការតាំងចិត្តរបស់ខ្ញុំនៅតែដដែល។ ការជួយក្រុមទទួល បាន ជ័យជម្នះ និងទីតាំងដ៏សមស្រប គឺជាអាទិភាពរបស់ខ្ញុំ។ កន្លងមកនេះ ខ្ញុំព្យាយាមដាក់គោលការណ៍ខ្លួនឯងឲ្យបាន fit ១០០ភាគរយ សម្រាប់ការត្រលប់មកវិញនេះ ហើយខ្ញុំក៏បានត្រៀមរួចរាល់ហើយដែរ។ បើនិយាយពីការប្រកួតនៅលីគកំពូលកម្ពុជារដូវកាលនេះវិញ វាពិតជាល្អប្រសើរជាងមុន និងប្រកួតប្រជែងខ្លាំងជាងមុន ព្រោះក្រុមទាំងអស់សុទ្ធតែចង់ឈ្នះមិនថា ស្ថានការណ៍ម៉េចទេ។ អាហ្នឹងហើយដែលធ្វើឲ្យការប្រកួតកាន់តែតានតឹង និង ធ្វើឲ្យលីគកាន់តែប្រសើរជាងមុន។”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការបញ្ជាក់ពីលោក ថោង ឧត្តម អ្នកចាត់ការទូទៅសមាគមកីឡាបាល់ទាត់ងយោធពលខេមរភូមិន្ទ Timothy ដែលបានចូលហ្វឹកហាត់មួយសប្ដាហ៍មកហើយនោះ ត្រូវបានជ្រើសរើសជំនួសកន្លែងរបស់ កីឡាករប្រេស៊ីល Cristiano Santos ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកថា Timothy Okereke បានឈានជើងមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាក្នុងឆ្នាំ២០១៥ ដោយលេងនៅស៊ីម៉ាក់យូណាយធីតដល់ឆ្នាំ២០១៦ មុនផ្លាស់ទៅខេមបូឌានថាយហ្គឺរ ឆ្នាំ២០១៧។ លេងនៅថាយហ្គឺរមួយរដូវកាល កីឡាករវ័យ២៧ឆ្នាំបានទៅចូលរួមជាមួយអាស៊ីអឺរ៉ុបយូណាយធីត ជុំទី១ រដូវកាល២០១៨ និងផ្ទេរទៅក្លិប UiTM ដែលកាលណោះនៅក្របខណ្ឌទី២ម៉ាឡេស៊ី ជុំទី២ ឆ្នាំដដែល។ ឆ្នាំ២០១៩ គេបានត្រលប់មកកម្ពុជាវិញ និងចូលរួមជាមួយអង្គរថាយហ្គឺរម្ដងទៀត។ ខ្សែប្រយុទ្ធមាឌធំក៏ផ្ទេរទៅភ្នំពេញក្រោនក្នុងរដូវកាល២០២០ និងរកបាន១២គ្រាប់៕

ប្រភព៖ CNCC

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពរូប៖ TIFFY ARMY Football Club-សមាគមកីឡាបាល់ទាត់ ខ ភ ម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT