លោក Frank Lampard បានទស្សទាយថានៅឆ្នាំនេះការប្រជែងពានរង្វាន់ Premier League នឹងល្អមើលមិនខាន ព្រោះក្រុមនីមួយៗហាក់ដូចជាត្រៀមខ្លួនបានល្អណាស់ជាមួយកីឡាករចំណូលថ្មី។
អតីតអ្នកចាត់ការក្រុម Chelsea ខាងលើបាននិយាយថាលោកពិតជាភ្ញាក់ផ្អើលចំពោះកីឡាករថ្មីៗនៅអង់គ្លេស។ ជាក់ស្ដែង Man City យក Jack Grealish ពី Aston Villa តម្លៃ១០០លានផោន ក្រុម Man Utd យក Sancho ពី Dortmund ជាង៧០លានផោន ហើយក្រុម Chelsea យក Lukaku មកវិញក្នុងតម្លៃខ្លួនដល់៩៨លានផោនទៀត។ ស្របពេល Liverpool មិនទិញកីឡាករថ្លៃចូលមែន ប៉ុន្តែសមាជិកសំខាន់ៗដូចជា Van Djik និង Gomez បានត្រលប់មកវិញហើយ។
មើលឃើញការនាំចូលកីឡាករល្អៗជាច្រើននេះហើយ ទើបបានជាលោក Lampard បញ្ជាក់ថាឆ្នាំនេះនឹងមិនងាយស្មានថានរណាជាជើងឯកនោះទេ។ តែសម្រាប់លោកវិញមើលឃើញថា Man Utd និង Liverpool នឹងអាចប្រជែងពានបាន ព្រោះពួកគេមានកីឡាករលេងសហការគ្នាបានល្អ៕
ប្រភព៖ DailyMail