កីឡាកររបស់ក្លឹប Man Utd ហាក់កំពុងគរជើងគ្នា ជាពិសេសគឺតំបន់បម្រើ ដែលសព្វថ្ងៃលោក Ole Gunnar Solskjaer ផ្តោតតែលើការប្រើប្រាស់ Paul Pogba, Scott McTominay និង Bruno Fernandes ជាដើមតែប៉ុណ្ណោះ រីឯកីឡាករផ្សេងទៀតបានត្រឹមបម្រុង និងខ្លះមួយរដូវកាលសឹងតែមិនបានប៉ះបាល់សោះក៏មាន។
ជាក់ស្តែងសម្រាប់កីឡាករកាន់ឆ្នាំ Andreas Pereira ដែលលេងស្មើនឹង Role របស់ Bruno ក៏ដូចជា Mata បានបង្ហាញឆន្ទៈមួយចំនួន ដើម្បីចង់ឲ្យក្លឹបផ្តល់ឱកាសសម្រាប់ខ្លួន ព្រោះវ័យរបស់គេក៏ចូលមកដល់ ២៥ ឆ្នាំហើយមិនមែនយុវជនដូចពីមុនទេ។
ប្រាប់ TNT Sports កីឡាករសញ្ជាតិប្រេស៊ីលនិយាយ៖ “ខ្ញុំត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចូលលេង ដោយខ្ញុំមិនមែនក្មេងដូចពីមុនទេ ពេលនេះខ្ញុំធំល្មមនឹងអាចមានទំនួលខុសត្រូវបាន”។
លោកបន្ត៖ “ខ្ញុំច្បាស់ថា បើខ្ញុំមានពេលវេលាលេងគ្រប់គ្រាន់និងមានឱកាសចាប់ផ្តើមនៅជម្រើសដំបូងសម្រាប់តំណែងរបស់ខ្ញុំ នោះខ្ញុំនឹងអាចបង្ហាញនូវអ្វីដែលអាចសម្រេចបាន ដូចជាការស៊ុតបញ្ចូលទី និងការផ្តល់បាល់ Assists ដោយកីឡាករតំណែងដូចជាខ្ញុំត្រូវការទំនុកចិត្ត និងការលេងដោយឯករាជ្យលើទីលាន”៕
ប្រភព៖ SoccerLaduma