Bayern ផ្ដាំឱ្យ Real ប្រយ័ត្នខ្លួន កីឡាករសំខាន់ទាំងបីរបស់គេមកលេងជុំគ្នាវិញហើយ

ក្រសែភ្នែកអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោកនឹងសម្លឹងមកលើទឹកដី Santiago Bernabeu នារាត្រីថ្ងៃពុធនេះ នៅពេលដែលក្រុម Real Madrid និង Bayern Munich ប៉ះគ្នាក្នុងជើងទីពីរនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League របស់ពួកគេ។  ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀបចំ​យ៉ាង​ល្អ​បន្ទាប់​ពី​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ កាល​ពី​សប្តាហ៍​មុន​នៅ​កីឡដ្ឋាន Allianz Arena ហើយ​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​កំណត់ថាក្រុមណាជាអ្នកឈ្នះ​ក្នុងរដ្ឋធានី​អេស្ប៉ាញ។ប្រសិនបើ Bayern Munich ត្រូវឡើងដល់វគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley ពួកគេនឹងត្រូវក្លាយជាក្រុមដំបូងគេគ្រប់រដូវកាលដែលអាចយកឈ្នះ Real Madrid បាននៅ Bernabeu ។ តែវាហាក់នៅឆ្ងាយពីដៃ និងមិនងាយស្រួលពេកនោះក្នុងការយកឈ្នះនៅផ្ទះអធិរាជសរ ប៉ុន្តែឱកាសរបស់ពួកគេដើម្បីធ្វើរឿងនេះអោយកើតឡើងក្នុងរយៈពេល មិនដល់២០ម៉ោងចុងក្រោយបន្ដិចទៀតនេះ។

ពួកគេជឿជាក់ថាអាចនឹងទម្លាក់ Real Madrid បាននោះដោយសារតែ Eric Dier, Matthijs de Ligt និង Jamal Musiala ទាំងអស់នឹងមានវត្តមានសម្រាប់ Thomas Tuchel ដូចដែលបានរាយការណ៍ដោយ Diario AS ។ Dier បានរងរបួសក្បាលកាលពីចុងសប្តាហ៍ ប៉ុន្តែអាចលេងបានវិញក្នុងទីក្រុង Madrid។ Matthijs de Ligt បានខកខានពីរប្រកួតផ្សេងទៀត រួមទាំងការប្រកួតជាមួយ Stuttgart ប៉ុន្តែគេបានត្រលប់មកវិញដើម្បីតទាល់ជាមួយក្រុម Los Blancos នៅយប់នេះ។

Dier និង de Ligt ទំនង​ជា​ចាប់ដៃគ្នាជាដៃគូ​ការពារ​កណ្តាល​របស់ Bayern ទល់​នឹង Real Madrid ជា​ពិសេស​បន្ទាប់​ពី​ការ​លេង​មិនល្អទាល់តែសោះ​របស់ Kim Minjae ក្នុង​ជើង​ទី​មួយ​។ ពួកគេនឹងត្រូវបានផ្តល់ភារកិច្ចក្នុងការបិទ Vinicius Junior, Rodrygo Goes, Jude Bellingham ខណៈដែល Musiala ជាអ្នកធ្វើព្យុះភ្លៀងទីខាង Real Madrid ។

តើយប់នេះ Bayern Munich ពិតជាអាចទម្លាក់ស្ដេចសរ Real Madrid ម្ចាស់ពាន ១៤សម័យរបស់ UCL បានទេ ? បើចង់ជ្រាបច្បាស់សូមរង់ចាំតាមដានទស្សនានៅលើផេក Cts Sports ដែលមានការ Live បន្ដផ្ទាល់ជូនបងប្អូនទស្សនាផងដែរ ។

 

ប្រភព Diario AS

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT