តើអ្នកគិតថាក្លឹបណាមួយដែលចំណាយច្រើនបំផុត លើការនាំយកកីឡាករនារយៈពេល ១ ទសវត្សចុងក្រោយនេះ? បើយើងប្រាប់ថា ជាក្លឹបដែលមិនទាន់បានឈ្នះពាន UEFA Champions League ម្តងទាល់តែសោះ តើអ្នកជឿដែរឬទេ?
អ្វីដែលមិនគួរឲ្យជឿ វាបានកើតឡើង ដោយផ្អែកតាមទិន្នន័យ TransferMarkt យើងធ្វើការបង្ហាញក្លឹបចំនួន ១០ ដែលបានចំណាយច្រើនបំផុតលើការនាំយកកីឡាករ រាប់ចាប់ពីរដូវកាល ២០១១/១២ រៀងមក៖
១០) Inter Milan ចាយ ១,០១ ពាន់លានអឺរ៉ូ
៩) Liverpool ចាយ ១,០៤ ពាន់លានអឺរ៉ូ
៨) Real Madrid ចាយ ១,០៧ ពាន់លានអឺរ៉ូ
៧) Atletico Madrid ចាយ ១,១០ ពាន់លានអឺរ៉ូ
៦) PSG ចាយ ១,៣៩ ពាន់លានអឺរ៉ូ
៥) Man Utd ចាយ ១,៤៤ ពាន់លានអឺរ៉ូ
៤) Juventus ចាយ ១,៤៤ ពាន់លានអឺរ៉ូ
៣) Chelsea ចាយ ១,៤៧ ពាន់លានអឺរ៉ូ
២) FC Barcelona ចាយ ១,៤៧ ពាន់លានអឺរ៉ូ
១) Man City ចាយ ១,៥១ ពាន់លានអឺរ៉ូ
ប្រភព៖ TransferMarkt