មិត្តភាពអន្តរជាតិនៅយប់នេះ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងលេងដោយអវត្តមានកីឡាករសំខាន់២រូប គឺ Harry Kane និង Dele Alli ។
ក្រោយពីធ្វើជាប្រធានក្រុមអង់គ្លេស ប៉ុន្មានប្រកួតជាប់គ្នាមកនេះ Harry Kane ត្រូវបានលោក Southgate ដាក់ឱ្យសម្រាកហើយ សម្រាប់ការប្រកួតទល់ក្រុមស្វីសនៅរាត្រីនេះ។ គ្រូបង្វឹករូបនេះ
បញ្ជាក់ថាការដាក់ឱ្យ Kane សម្រាក គឺជាការប្រឈមនឹងបរាជ័យសម្រាប់ក្រុមទាំងមូល ត្បិតអីស្វីសជាក្រុមខ្លាំង មិនអាចមើលស្រាលបាន។
យ៉ាងណាមិញ គ្រូបង្វឹកវ័យក្មេងរូបនេះ បានបន្ដចំពោះគោលបំណងរបស់លោកទៀតថា៖ “ខ្ញុំមិនខ្វល់ចំពោះលទ្ធផលឡើយ វាជាការសម្រេចចិត្តរបស់ខ្ញុំ។ ខ្ញុំបានកសាងក្រុមមួយនេះ កាលពីរដូវក្ដៅកន្លង
ទៅបានយ៉ាងល្អ យើងប៉ះក្រុមខ្លាំងៗជាច្រើនដូចជា ប្រេស៊ីល អាល្លឺម៉ង់ បារាំង និងអេស្ប៉ាញជាដើម ដែលនោះសុទ្ធតែជាលទ្ធផលល្អ។ ការសម្រេចចិត្តខ្ញុំ គឺចង់ឱ្យក្រុមទទួលបានផលល្អជានិច្ច”៕ប្រភពDailyMail