ក្លិបបាល់ទាត់វិសាខាបានប្រកាសចុះកុងត្រាយកខែ្សប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Lee Jae-gun មកជួយក្នុងតំបន់ប្រយុទ្ធសម្រាប់ជើងទី២លីគកំពូលកម្ពុជា ខណៈដែលក្លិបទើបបានប្រកាសជាផ្លូវការមុននេះបន្តិច។
Lee Jae-gun មានវ័យ២៤ឆ្នាំគឺជាកីឡាករកើតចេញពីឈុតសាកលវិទ្យាល័យ SongHo ហើយធ្លាប់នៅក្លិប Tubize-Braine ក្នុងប្រទេសបែលហ្សិក និងក្លិប Asan Mugunghwa របស់កូរ៉េខាងត្បូង និងចុងក្រោយលេងនៅក្លិប Chungnam Asan FC ដែលសុទ្ធតែជាក្លិបលំដាប់តាបក្នុងប្រទេសកូរ៉េខាងត្បូង។