នាំ​ឲ្យ​ស្គាល់​កីឡាករ​លេង​តំណែង​ការពារ​ស្លាប​ស្តាំ ថ្លៃ​បំផុត​ទាំង ៥ ក្នុង​លោក

ខ្សែ​ការពារ​ស្លាប​ ខុស​ពី​ខ្សែ​ការពារ​កណ្តាល ដោយ​ពួក​គេ​មាន​ឱកាស​ក្នុង​ការ​វាយ​សម្រុក​ទៅ​លើ​ច្រើន​ជាង ហើយ​ក៏​រមែង​បង្កើត​ឱកាស​ឲ្យ​ក្រុម​អាច​គ្រាប់​បាល់​ជា​រឿយៗ​ផង​ដែរ។ ចុះ​អ្នក​ធ្លាប់​ដឹង​ដែរ​ទេ ថា​ខ្សែ​ការពារ​ស្លាប​ស្តាំ​រូប​ណា ដែល​មាន​តម្លៃ​ផ្ទេរ​ខ្ពស់​បំផុត​ក្នុង​លោក?

ដោយ​ផ្អែក​តាម​ទិន្នន័យ​ពី TransferMarkt យើង​សរុប​ប្រវត្តិសាស្រ្ត​ការ​ផ្ទេរ​ចេញ​ខ្សែ​ការពារ​ស្លាប​ស្តាំ ៥ រូប មាន​តម្លៃ​ខ្ពស់​ដាច់​គេ ហើយ​មាន ២ រូប​ជា​កីឡាករ​របស់​ក្លឹប Manchester City៖

៥) Danilo ផ្ទេរ​ទៅ Juventus តម្លៃ ៣៧ លាន​អឺរ៉ូ
៤) Kyle Walker ផ្ទេរ​ទៅ Manchester City ​តម្លៃ ៥២,៧ លាន​អឺរ៉ូ
៣) Aaron Wan-Bissaka ផ្ទេរ​ទៅ Manchester United ​តម្លៃ ៥៥ លាន​អឺរ៉ូ
២) Achraf Hakimi ផ្ទេរ​ទៅ Paris Saint-Germain ​តម្លៃ ៦០ លាន​អឺរ៉ូ
១) Joao Cancelo ផ្ទេរ​ទៅ Manchester City ​តម្លៃ ៦៥ លាន​អឺរ៉ូ៕

ប្រភព៖ TransferMarkt

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT