បើតាមរបាយការណ៍ពី Calciomercato បានចុះផ្សាយថា ក្លឹប Atalanta បានដាក់តម្លៃចេញមកហើយ ដោយទាមទារជាកំហិតនៅប្រាក់ ៦០ លានអឺរ៉ូ សម្រាប់ការផ្ទេរចេញ Cristian Romero នៅទីផ្សាររដូវក្តៅ ដែលកំពុងបើកទ្វារពេលនេះ។
មានក្លឹបជាច្រើនដែលចង់បាន Romero តួយ៉ាងដូចជា Man Utd, Barcelona និង Tottenham Hotspur ជាដើម តែតាមស្ថានភាពចុងក្រោយគេជឿថា ខាងបិសាចក្រហមមានភាគរយខ្ពស់ជាងគេ នឹងអាចនាំយកកីឡាករអាហ្សង់ទីនទៅចូលរួម។
តម្លៃនេះមិនទាបនោះទេ ហើយជឿថា United ពិតជាមិនព្រមឡើយ ព្រោះតំបន់ការពារកណ្តាល ពួកគេមានជម្រើសផ្សេងទៀតដូចជា Raphael Varane ដែលអាចមានតម្លៃផ្ទេរប្រហែលគ្នា ហើយនិយាយពីគុណភាពក៏អាចជាល្អជាង Romero ទៅទៀត៕
ប្រភព៖ Goal