ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា កីឡាករចាន់ វឌ្ឍនាកាបន្តរកបានគ្រាប់បាល់២គ្រាប់បន្ថែមទៀតក្នុងជំនួបបឹងកេតឈ្នះអាស៊ីអឺរ៉ុប៣ទល់១ក្នុងពានរង្វាន់ Metfone Cambodian League 2021 សប្ដាហ៍ទី៦នៅកីឡដ្ឋាន អេ អរ យូ ស្ប៉តផាក។
២គ្រាប់របស់ចាន់ វឌ្ឍនាការកបានដោយការទាត់បាល់ពិន័យ១១ម៉ែត្រនៅនាទី៤៨ និងបន្ថែមមួយគ្រាប់ទៀតនៅនាទី៦៩ ។ គ្រាប់ទី៣រកបានដោយខ្សែការពារស្លាប សេត រ៉ស៊ីបនៅនាទី៨៦ ចំណែកមួយគ្រាប់របស់អាស៊ីអឺរ៉ុបរកបានដោយកីឡាករ ABEE NDJOO HABBER នៅនាទី៧៥។
លទ្ធផលនេះមានន័យថា បឹងកេតរកឃើញជ័យជម្នះ៣ប្រកួតជាប់គ្នាហើយដោយទទួលបាន៩ពិន្ទុពេញ។ ចំណែកវឌ្ឍនាកាវិញ ពេលនេះរកបាន៥គ្រាប់ហើយក្នុងការចូលលេងជម្រើសដំបូង១១នាក់លើកទី២។
ចំណែកក្រុមណាហ្គាវើលដ៏ពិតជាធ្វើបានល្អមែនទែន ក្នុងជំនួបប្រកួតជាមួយក្រុមនគរបាលជាតិដោយយកឈ្នះក្នុងលទ្ធផល៤ទល់០នាការប្រកួតក្នុងពានរង្វាន់ Metfone Cambodian League នៅទីលាន 7NG ខណៈកីឡាករប្រេស៊ីល Marcio Marquesរកបាន៣គ្រាប់ម្នាក់ឯង។
បីគ្រាប់របស់កីឡាករប្រេស៊ីលរូបនេះរកបាននៅនាទី ២១ ៣៣និងនាទី៦៧ ខណៈមួយគ្រាប់ទៀតរ៤កបានដោយខ្សែបម្រើមាឌល្អិត គួច ដានី។ សម្រាប់ Marcio Marques ៣គ្រាប់នេះធ្វើឲ្យរូបគេរកបានសរុប៦គ្រាប់នៅ MCL រដូវកាល២០២១ ដោយឈរលំដាប់ទី៣ក្នុងតារាង Top Scorer។