កាលពីម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញនូវឯកសណ្ឋានថ្មីរបស់ក្រុមជម្រើសជាតិ សម្រាប់ការប្រកួតឆ្នាំ ២០១៨នេះ ពោលគឺជាឯកសណ្ឋានក្នុងទឹកដី ហើយនឹងត្រៀមដាក់ឱ្យប្រើប្រាស់ដំបូងក្នុងការប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃច័ន្ទស្អែកនេះ ។
បើរាប់ថយក្រោយនេះគឺជាឯកសណ្ឋានថ្មីក្នុងរយៈពេល ២ឆ្នាំចុងក្រោយ ដែលកម្ពុជាបានប្រើប្រាស់ ខណៈដែលកាលពីឆ្នាំ ២០១៦ ពួកគេបានសម្ភោធអាវថ្មីរបស់ខ្លួន ដោយយកឈ្នះ ទីម័រខាងកើត ២-១ ក្នុងប្រកួតមិត្តភាពដូចគ្នានេះដែរ នៅពហុកីឡដ្ឋានជាតិ ។
ដូចនេះ សម្រាប់ឯកសណ្ឋានថ្មីនាឆ្នាំនេះវិញ អ្នកគាំទ្រកម្ពុជា នឹងចាំមើលថា តើកម្ពុជា អាចយកឈ្នះម៉ាឡេស៊ី ក្នងការសម្ភោធឯកសណ្ឋានថ្មីរបស់ខ្លួនដែរឬយ៉ាងណា ?