លោក Fernando Santos បាននិយាយថាក្រុមបែលហ្សិកកំពុងតែឈានដល់កម្រិតកំពូលហើយ និងពិបាកស្វែងរកចំណុចខ្សោយរបស់ពួកគេខ្លាំងណាស់។
ក្រុមព័រទុយហ្គាល់ នឹងត្រូវប្រកួតជាមួយក្រុមលេខ១លើលោក បែលហ្សិកនៅយប់នេះហើយ សម្រាប់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Euro 2020 ។ សម្រាប់ការប្រកួតនេះដែរ គេពិបាកក្នុងការស្វែងក្រុមណាមានប្រៀបជាងខ្លាំងណាស់ ព្រោះសុទ្ធតែជាក្រុមល្អដូចគ្នា។
មុនការប្រកួតនោះចាប់ផ្ដើមលោក Santos គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់បាននិយាយថា៖ “មកដល់វគ្គនេះ ក្រុមទាំងពីរសុទ្ធតែប្រយ័ត្នដូចគ្នា។ នេះជារឿងពិបាកក្នុងការស្វែងរកក្រុមណាខ្លាំងជាង ឬមានចំណុចខ្សោយខ្លាំងណាស់។ បែលហ្សិកជាក្រុមខ្លាំង មានកីឡាករល្អៗច្រើន ប៉ុន្ដែព័រទុយហ្គាល់ក៏មិនឱ្យឱកាសនេះរំលងទៅបាត់ដែរ”៕
ប្រភព៖ sportstar.thehindu