ចាញ់មែន តែក្រុមវែលបានឡើងទៅវគ្គ១៦ក្រុម Euro 2020 ហើយ

ក្រុមបាល់ទាត់ជម្រើសជាតិវែល បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Euro 2020 ហើយ បើទោះជាពួកគេលេងចាញ់ក្រុមអ៊ីតាលី ១-០ នៅយប់មិញក៏ដោយ។

វែលសម្រាប់ការប្រកួតពានរង្វាន់ Euro 2020 នេះ ពួកគេហាក់ដូចជារៀបចំខ្លួនបានល្អណាស់។ ប្រកួតបើកឆាកស្មើជាមួយក្រុមស្វីសក្នុងលទ្ធផល ១-១ និងបន្ដទៅប្រកួតទី២វិញ បានយកឈ្នះលើក្រុមទួរគីក្នុងលទ្ធផល ២-០។ ដោយឡែកនៅយប់មិញនេះ មានគ្នា១០នាក់ ពួកគេបរាជ័យក្រោមថ្វីជើងក្រុមអ៊ីតាលី តែ ១-០ ប៉ុណ្ណោះ។

ជាមួយលទ្ធផលនេះ បានធ្វើឱ្យវែលនៅលេខ២ក្នុងតារាងពូល A ហើយមានឱកាសឡើងទៅវគ្គ១៦ក្រុមចុងក្រោយហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT