Rob Page៖ “ទោះ​ចាញ់ តែ​ក្រុម​វែល​មាន​អារម្មណ៍​ដូច​ឈ្នះ​អ៊ីចឹង”

អ្នកចាត់ការ​បណ្តោះ​អាសន្ន​ឲ្យ​ជម្រើស​ជាតិ​វែល​លោក Rob Page បាន​និយាយ​ថា បរាជ័យ​ទល់​អ៊ីតាលី​មិន​បាន​ឲ្យ​ខ្លួន​គិត​ថា​ជា​បរាជ័យ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​អារម្មណ៍​ដូច​ជា​ជ័យជម្នះ ក្រោយ​ឃើញ​ក្រុម​របស់​ខ្លួន​អាច​បន្ត​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់​នៅ Euro 2020។

ជា​ការ​ពិត​អ៊ីតាលី​ដ្បិត​ចាញ់ ១-០ មាន ៤ ពិន្ទុ​ស្មើ​ស្វីស ប៉ុន្តែ​ពួក​គេ​ឈ្នះ​គ្រាប់​បាល់​ចំណេញ​ដល់​ទៅ ២ គ្រាប់ ទើប​នាំ​ឲ្យ​ក្រុម​ឈរ​លេខ ២ ហើយ​មាន​កៅអី​ស្វ័យប្រវត្តិ​នៅ​វគ្គ ១៦ ​ក្រុម ដោយ​មិន​ចាំ​បាច់​ឆ្លង​ការ​ប្រជែង​នៅ​តំណែង​លេខ ៣ ល្អ​ឯក។

ក្រោយ​ចប់​ការ​ប្រកួត លោក Page និយាយ៖ “តាម​ពិត​ទៅ​វា​មាន​អារម្មណ៍​ដូច​ជា​បាន​ឈ្នះ ព្រោះ​យើង​បាន​ឈរ​តំណែង​ទី ២ ក្នុង​ពូល ហើយ​យើង​បាន​ដឹង​មុន ថា​នេះ​ជា​ប្រកួត​ដ៏​តានតឹង​មួយ ដែល​វា​សមល្មម​នឹង​ការ​លេង​គ្នា ១១ នាក់ តែ​ដល់​ធ្លាក់​មក​សល់ ១០ នាក់ យើង​ក៏​កាន់​តែ​ពិបាក​បន្ថែម​ទៀត រហូត​ចុង​ក្រោយ​យើង​នៅ​តែ​អាច​សម្រេច​ការងារ​នេះ​បាន”។

ជា​ការ​ពិត​បើ​វែល​ហ៊ាន​តែ​របូត​ ២ គ្រាប់​បន្ថែម​ទៀត ដែល​មាន​ន័យ​ថា​អ៊ីតាលី​ស៊ី ៣-០ នោះ​ពួក​គេ​នឹង​មក​ឈរ​លេខ ៣ បន្ទាប់​ពី​ស្វីស​វិញ ហើយ​តំណែង​លេខ ២&៣ នៅ​វគ្គ​ចែក​ពូល​នេះ គឺ​មាន​ភាព​ខុស​គ្នា​ច្រើន​ណាស់ ដោយ​មួយ​បាន​សល់​ពេល​សម្រាក មួយ​ត្រូវ​យក​ពេល​ទៅ​ប្រជែង​តំណែង​លេខ ៣ ល្អ​បំផុត​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT