ក្រុម Paris Saint-Germain បានសម្រេចនាំយកកីឡាករ Georginio Wijnaldum មករួមក្រុមហើយ ជាមួយកុងត្រារហូតដល់ទៅ៣ឆ្នាំឯណោះ។
ដំបូងឡើយអតីតកីឡាករ Liverpool ខាងលើនេះ មានទំនាក់ទំនងខ្លាំងក្នុងការផ្ទេរទៅលេងនៅក្រុម FC Barcelona វិញទេ ប៉ុន្តែក្រោយពី PSG ចាប់អារម្មណ៍ ពួកគេក៏ចូលចរចារហូតសម្រេចបានកុងត្រា៣ឆ្នាំតែម្ដង។ កុងត្រានេះដែរ ត្រូវបានគេដឹងថាកីឡាករហុល្លង់នឹងទទួលបានតម្លៃខ្លួនខ្ពស់ជាងការផ្ដល់ឱ្យរបស់ក្រុម FC Barcelona ទៅទៀត។
Georginio Wijnaldum លេងឱ្យក្រុម Liverpool បាន២៣៧ប្រកួត រកបាន២២គ្រាប់ និងជួយក្លឹបលើកពានរង្វាន់ UEFA Champions League , Premier League , UEFA Super Cup និង FIFA Club World ផងដែរ៕ប្រភព Marca