ក្រុម AC Milan បានបង្ហាញចំណាប់អារម្មណ៍មកលើខ្សែប្រយុទ្ធ Olivier Giroud ដើម្បីនាំទៅលេងនៅ Serie A នារដូវកាលក្រោយនេះ។
Giroud នៅសល់កុងត្រាតែ១ខែទៀតទេជាមួយក្រុម Chelsea ហើយទំនងជាមិនមានកុងត្រាថ្មីកើតឡើងដែរ ព្រោះលោក Thomas Tuchel កំពុងស្វែងរកខ្សែប្រយុទ្ធថ្មីមកដែរ។ កត្តានេះហើយ ទើបបានជាមានក្លឹបជាច្រើនពេលនេះ សម្លឹងមើលឃើញកីឡាករជំនាញក្បាលរូបនេះទៅចូលរួមក្រុម។
ក្នុងនោះក៏មាន AC Milan ដែលទើបមានឱកាសចូលលេងពានរង្វាន់ UEFA Champions League នៅរដូវកាលក្រោយផងដែរ។ ក្រុមនៅអ៊ីតាលីមួយនេះ ចង់បានកីឡាករវ័យ៣៤ឆ្នាំនេះទៅ ដើម្បីចាប់ដៃគូជាមួយ Zlatan Ibrahimovic ដែលបានបន្ដកុងត្រា១រដូវកាលទៀតដែរ។
អតីតកីឡាករ Arsenal ខាងលើនេះ លេងឱ្យក្រុម Chelsea បាន១១៩ប្រកួត និងរកបាន៣៩គ្រាប់គិតចាប់តាំងពីឆ្នាំ២០១៨មក។ អ្វីដែលពិសេសជាងគេនៅបិទរដូវកាលនេះ គឺរូបគេបានលើកពានរង្វាន់ UEFA Champions League ផងដែរ៕ប្រភព Goal[/caption]