លោក Thomas Tuchel បានដឹកនាំក្រុមតោខៀវ Chelsea យកឈ្នះទៅលើ Man City ហើយក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Champions League រដូវកាល ២០២០/២១ កាលពីយប់មិញ។
លទ្ធផលនេះបានធ្វើឲ្យ Tuchel អាចផ្សារភ្ជាប់ឈ្មោះទៅនឹងគ្រូរួមសញ្ជាតិ តែស្ថិតនៅក្លឹបដទៃ ២ រូបផ្សេងទៀត ដែលអាចដឹកនាំក្រុមឈ្នះពានរង្វាន់ UCL ៣ រដូវកាលបណ្តាក់គ្នា ដែលវាខកខានកើតមានរយៈពេល ៣៩ ឆ្នាំមកហើយ។
កំណត់ត្រាគ្រូរួមសញ្ជាតិឈ្នះពានអឺរ៉ុប European Cup/Champions League ៣ ឆ្នាំបណ្តាក់គ្នា កើតឡើងដំបូងបង្អស់នៅចន្លោះរដូវកាល ១៩៨០-១៩៨២ ដែលមានលោក Clough, Paisley និង Barton ហើយនៅយុគសម័យថ្មីនេះ គឺបានទៅលើលោក Jurgen Klopp (Liverpool ឆ្នាំ ២០១៩), Hansi Flick (Bayern Munich ឆ្នាំ ២០២០) និងចុងក្រោយគឺ Thomas Tuchel (Chelsea ឆ្នាំ ២០២១) ដែលសុទ្ធសឹងជាអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ដូចគ្នា៕
ប្រភព៖ Opta