ជាទូទៅកៅអីក្រុមអេស្ប៉ាញនៅ UEFA Champions League គឺមានតែ ៤ ប៉ុណ្ណោះ ពោលសម្រាប់ក្រុមឈរចំណាត់ថ្នាក់ទី ១ ដល់ទី ៤ នៅបញ្ចប់រដូវកាល La Liga។ យ៉ាងណានៅរដូវកាលក្រោយ ២០២១/២២ គឺនឹងឡើងដល់ ៥ ក្រោយពី Villarreal បានជ័យជម្នះកាលពីយប់មិញ។
ក្រុមអេស្ប៉ាញបានយកឈ្នះទៅលើ Man Utd នៅបាល់កាត់សេចក្តីប៉េណាល់ទី ដោយលទ្ធផល ១១-១០ នាំឲ្យពួកគេទទួលបានសិទ្ធពិសេស ធ្លាក់ឈ្មោះទៅក្នុង Pot 1 ជាមួយ Atletico, Bayern Munich, Man City, Inter, Sporting CP, Lille ឬអាចបន្ថែមនៅ Zenit និង Chelsea ដើម្បីយកទៅផ្គូផ្គងជាមួយក្រុមនៅ Pot 2 សម្រាប់វគ្គចែកពូល។
តាមពិតទៅបើខកខានជ័យជម្នះយប់មិញនេះ កុំថាឡើយ Champions League សូម្បីតែ Europa League ក៏ Villarreal នឹងមិនបានលេងផងនៅរដូវកាលក្រោយ ព្រោះពួកគេឈរលេខ ៧ ឯណោះ ដែលអាចបានត្រឹមកៅអីនៅពានថ្មី Europa Conference League តែប៉ុណ្ណោះ។ អ៊ីចឹងមានន័យថានៅរដូវកាល ២១/២២ នឹងគ្មានក្រុមអេស្ប៉ាញតំណាងទៅចូលរួមពានមួយនោះឡើយ៕
ប្រភព៖ AF